នៅពេលដែលអ្នករក្សាទម្លាប់ទាំង១០នេះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកនឹងងាយប្រឈមមុខនឹងជំងឺឈឺក្រពះជាខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកពិសារអាហារមិនទៀងពេល ហើយបរិភោគអាហារដែលគ្មានសារជាតុចិញ្ចឹម នោះក្រពះអ្នកនឹងងាយឆាប់ខូចណាស់។
- នៅពេលដែលអ្នកពិសារអាហារពេលល្ងាចច្រើនពេក ក៏ធ្វើឲ្យក្រពះអ្នកងាយកើតមានបញ្ហាដែរ ព្រោះវាមិនអាចរំលាយអាហារបានអស់។
- ការមិនពិសារអាហារពេលព្រឹក ក៏អាចធ្វើឲ្យអ្នកកើតមានជំងឺឈឺក្រពះផងដែរ។
- បើអ្នកញ៉ាំអាហារដែលហិរខ្លាំង ខ្លាញ់ច្រើន វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង។
- ការញ៉ាំកាហ្វេនៅពោះទទេរ នឹងធ្វើឲ្យក្រពះអ្នកឆាប់ខូចជាទីបំផុត។
- ការញ៉ាំស្រាច្រើន ក៏អាចធ្វើឲ្យក្រពះអ្នកកើតមានជំងឺយ៉ាងងាយដែរ។
- អ្នកមិនគួរញ៉ាំតែបៃតងច្រើនទេ ទោះបីជាវាអាចធ្វើឲ្យអ្នកស្រកទម្ងន់ក៏ដោយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពក្រពះអ្នកជាខ្លាំង។
- នៅពេលដែលអ្នកមិនផ្តោតអារម្មណ៍ទៅលើការបរិភោគបាយ វានឹងធ្វើឲ្យក្រពះពិបាកដំណើរការជាខ្លាំង។
- នៅពេលដែលអ្នកពិសារផ្លែឈើនៅពោះទទេរ ដោយមិនទាន់ញ៉ាំអាហារផ្សេងៗ វានឹងមិនជួយឲ្យអ្នកមានសុខភាពល្អទេ។ វានឹងអាចបំផ្លាញក្រពះអ្នកយ៉ាងងាយ។
- សម្ពាធខ្លាំង និងអារម្មណ៍មិនល្អ ក៏ជាកត្តាធ្វើឲ្យក្រពះអ្នកកើតមានបញ្ហាដូចគ្នា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)