តើអ្នកមានភាពធុញទ្រាន់នឹងស្នាមជ្រីវជ្រួញលើស្បែកដែរទែ? តើអ្នកចង់បានផ្ទៃមុខដែលនៅក្មេងជាងមុនក្នុងរយៈពេលមួយសប្តាហ៍ដែរទេ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមរយៈអត្ថបទនេះ ខ្ញុំនឹងបង្ហាញអំពីរូបមន្តដើម្បីឲ្យគោលបំណងនេះបានសម្រេចនៅពេលសាកល្បងធ្វើវាតែម្តងប៉ុណ្ណោះក្នុងមួយសប្តាហ៍។
គ្រឿងផ្សំ
- អង្ករ ៣ស្លាបព្រាបាយ
- ទឹកដោះគោមួយស្លាបព្រាបាយ
- ទឹកឃ្មុំសុទ្ធមួយស្លាបព្រាបាយ
- ទឹកមួយកូនចានចង្កឹះ
របៀបធ្វើ
ចូរដាំអង្ករជាមួយទឹកឲ្យពុះក្នុងកម្តៅភ្លើងកម្រិតមធ្យម បន្ទាប់មកទុកវាឲ្យត្រជាក់ ហើយចាក់ទឹកចេញ។ ចូរដាក់ទឹកដោះគោ និងទឹកឃ្មុំចូល ហើយលាយវាឲ្យសប់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បន្ទាប់មកចូរយកល្បាយនោះទៅបិទនៅមុខ ហើយទុកចោល ១៥នាទី ចាំលាងជម្រះចេញ។
ចូរប្រើវិធីព្យាបាលនេះយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អបំផុត ពេលនោះផ្ទៃមុខនឹងមើលទៅក្មេងជាវ័យជាមិនខាន៕