យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា ប្រូបាយអូទិចមិនអាចបំបាត់ការឈឺពោះរបស់ទារកបានឡើយ។ ការសិក្សាដ៏តូចមួយនេះបានណែនាំថា ប្រូបាយអូទិចដែលជាផលិតផលមានបាក់តេរីល្អចំពោះពោះវៀន អាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរបាន។
ការឈឺពោះរបស់ក្មេងគឺជាស្ថានភាពដែលពិបាកយល់មួយទៅលើរបៀបដែលទារកមានសុខភាពល្អ តែយំខ្លាំង និងញឹកញាប់។ ខណៈពេលដែលរឿងនេះមិនផ្តល់ភាពគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់ទារក តែវាអាចជារឿងមួយដែលនាំឲ្យឪពុកម្តាយមានភាពតានតឹង និងពិបាកចិត្ត ជាពិសេសអ្នកដែលគេងមិនបានគ្រប់គ្រាន់ស្រាប់តែម្តង។
ការសិក្សានេះមានការចូលរួមដោយទារកប្រមាណ១៦៧នាក់ ដែលឈឺពោះ និងបានពិនិត្យមើលថាតើមានផ្តល់ឲ្យពួកគេញ៉ាំដំណក់ទឹកប្រូបាយអូទិច Lactobacillus Reuteri (L. Reuteri) រាល់ថ្ងៃ ដើម្បីធ្វើឲ្យអាការៈរបស់គេស្រួលបួលវិញឬអត់នៅពេលប្រៀបធៀបជាមួយនឹងការបន្តក់ទឹក Placebo ។ អ្នកស្រាវជ្រាវបានរកឃើញថា ការព្យាបាលនេះមិនមានអ្វីអាចជួយបានទេ។
តាមពិតទៅ ក្រោយពីការព្យាបាលមួយខែរួច ក្មេងដែលបៅទឹកដោះម្តាយក្នុងក្រុមដែលញ៉ាំប្រូបាយអូទិចពិតជាយំខ្លាំងចាប់ពី មួយម៉ោងទៅ និងខ្លាំងជាងអ្នកដែលញ៉ាំថ្នាំ Placebo ។ ការព្យាបាលនេះមិនមានផលរំខានអ្វីឡើយ។ វាប្រហែលជាដំណឹងមិនល្អមួយសម្រាប់ឪពុកម្តាយដែលខំព្យាយាមលួងកូនរបស់ខ្លួនដែលកំពុងតែយំ៕