ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីឪពុកដែលអាចបំផ្លាញកូនបាន។ តើមានបិតាបែបណាទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប៉ាៗដែលចូលចិត្តលេងទូរស័ព្ទ នោះកូននឹងធ្វើតាមអ្នក ដោយមិនចូលចិត្តអានសៀវភៅទេ មួយថ្ងៃៗនឹងអាចកាន់ទូរស័ព្ទលេងដូចជាអ្នកអញ្ចឹង។ ដូចនេះ អ្នកគួរតែធ្វើជាគំរូល្អដល់កូន ដោយអានសៀវភៅនៅមុខគេ ទើបគេរៀនតាមអ្នក ហើយរៀនបានពូកែ។
- នៅពេលដែលឪពុក ជាបុគ្គលដែលចូលចិត្តប្រើអំពើហឹង្សា មួលម៉ៅ និងឆេវឆាវ ដោយគិតតែប្រើដៃដើម្បីដោះស្រាយបញ្ហា នោះកូននឹងរៀនតាមអ្នកឆាប់ណាស់។ ពេលដែលគេធំឡើង គេនឹងប្រើតែអំពើហឹង្សាដោះស្រាយបញ្ហាទេ។ ដូចនេះ អ្នកគួរតែប្រើសន្តិភាពដើម្បីបង្រៀនកូនដោះស្រាយបញ្ហា ដោយមិនមែនជាកណ្តាប់ដៃនោះឡើយ។
- ប៉ាដែលចូលចិត្តជក់បារី គឺអាចនាំឲ្យកូនជក់តាមអ្នកពេលដែលធំឡើង។ ដូចនេះ នៅពេលដែលអ្នកមានកូន អ្នកគួរតែឈប់ជក់បារី ព្រោះអាចនាំកូនខូច ហើយក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនផងដែរ។
- អ្នកមិនគួរស្រឡាញ់កូនឲ្យគេដឹងចិត្តទេ ព្រោះអាចធ្វើឲ្យកូនមិនមានចរិតដែលឯករាជ្យឡើយ ដោយពឹងផ្អែកតែអ្នក។ ដូចនេះ អ្នកគួរតែស្រឡាញ់កុំឲ្យគេដឹង ដោយមិនគួរទិញឲ្យគេគ្រប់មុខទេពេលដែលគេមិនចង់បាន ទើបអាចវឹកហាត់គេតាំងពីតូចបាន។
- លោកឪពុកដែលមិនសូវនៅផ្ទះ ក៏អាចធ្វើឲ្យកូនខូចដែរ ព្រោះកូនអាចខ្វះក្តីស្រឡាញ់ ខ្វះការអប់រំ និងប្រៀនប្រដៅ ដោយអាចធ្វើឲ្យគេងាយដើរផ្លូវខុសខ្លាំងណាស់។ ដូចនេះ អ្នកគួរតែនៅផ្ទះកំដរកូនឲ្យបានច្រើន ដើម្បីអនាគតរបស់គេ។
- ប៉ាៗដែលមានស្រីនៅក្រៅ នឹងបំផ្លាញសុភមង្គលកូនមួយរំពេចពេលដែលគេដឹង ហើយឃើញរូបភាពមួយនេះដោយផ្ទាល់ភ្នែក។ ដូចនេះ អ្នកគួរតែធ្វើជាលោកប៉ាដែលល្អម្នាក់ ទើបអាចធ្វើឲ្យកូនអ្នកពោរពេញទៅដោយក្តីស្រឡាញ់ ហើយអនាគតនឹងល្អខ្លាំងតែម្តង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)