ការមានផ្ទៃពោះអាចជារឿងមួយពិបាក។ ពេលខ្លះ អ្នកប្រហែលជាត្រូវការគិតនូវពេលវេលាជ្រុះអូវ៉ុលរបស់ស្រ្តីផង។ យ៉ាងណាមិញ ការយល់ដឹងអំពីជីវិតរបស់មេជីវិតឈ្មោលអាចជារឿងល្អមួយបើសិនជាអ្នកមិនដឹងទាន់ធ្វើជាឪពុកម្តាយគេនៅឡើយទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ ក៏មានមិត្តអ្នកអានរបស់យើងតែងសួរមកក្រុមការងារយើងជាញឹកញាប់ថា តើមានអ្វីកើតឡើងទៅបើសិនជាបុរសបាញ់ទឹកកាមនៅជិតរន្ធគូថស្រ្តី និងទឹកកាមហូរចូលទៅក្នុងទ្វារមាស? ចុះទឹកកាមដែលមាននៅលើសម្លៀកបំពាក់ ឬក្នុងអាងទឹកអាចធ្វើឲ្យមានផ្ទៃពោះដែរទេ?
នៅពេលយើងនិយាយដល់ទឹកកាមដែលបាញ់នៅលើសម្លៀកបំពាក់ និងរបស់របរផ្សេងនោះ ជីវិតរបស់មេជីវិតឈ្មោលគឺខុសគ្នាពីក្នុងទ្វារមាសស្រ្តី គឺវាមានអាយុខ្លីណាស់ ព្រោះមជ្ឈដ្ឋានក្រៅខ្លួនមនុស្សគឺមិនអាចស្វាគមន៍ការរស់នៅយូររបស់វាបានទេ។ នៅពេលដែលទឹកកាមស្ងួត មេជីវិតឈញមោលក៏ស្លាប់អស់ដែរ។ រយៈពេលរស់រានរបស់វាមានចាប់ពី ពីរបីនាទី រហូតដល់ពីរម៉ោង អាស្រ័យទៅតាមកន្លែងដែលវាតាងនៅស្ងួត ឬសើមដែរ។ បើសិនជាកម្រាលពូក ឬសម្លៀកបំពាក់ស្ងួត មេជីវិតឈ្មោលកម្ររស់បានពីរបីនាទីណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) និយាយឲ្យខ្លីទៅ គឺថា បើសិនជាកន្លែងដែលទឹកកាមបាញ់ដាក់នោះស្ងួត មេជិវិតឈ្មោលក៏ឆាប់ស្លាប់ដែរ៕