ការជួយខ្លួនឯងគឺជាវិធីសាស្រ្តផ្តល់ភាពរីករាយដល់ខ្លួនឯង ឬអាចនិយាយថាជាការសម្រេចកាមដោយខ្លួនដោយមិនបាច់មានដៃគូជួយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បច្ចុប្បន្ននេះ ការជួយខ្លួនឯងត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាផ្នែកមួយដ៏សំខាន់បំផុតនៃជីវិតដោយសារតែវាមានប្រយោជន៍ច្រើន។
ជាក់ស្តែក ការជួយខ្លួនឯងអាចបន្ថយស្រ្តេស បន្ធូរសាច់ដុំ ជំរុញដល់ភាពសុខស្រួលខាងផ្លូវចិត្ត និងការស្រឡាញ់ខ្លួនឯង។ ការជួយខ្លួនឯងប្រហែលជាវិធីជួយផ្តល់ភាពសុខស្រួលដល់ខ្លួនឯងមែន តែក៏អាចជំរុញដល់សមត្ថភាពល្អៗនៅពេលអ្នករួមភេទជាមួយដៃគូរដែរ។ ក្រៅពីនេះ មានហេតុផលល្អៗមួយចំនួនដែលបញ្ជាក់ថា ការសម្រេចកាម ឬជួយខ្លួនឯងល្អចំពោះសុខភាពដូចជា៖
- ជួយបំបាត់ការឈឺចាប់ក្នុងពេលមករដូវ
- ពង្រឹងដល់សាច់ដុំនៅអាងត្រគាក ដែលល្អបំផុតក្នុងពេលរួមភេទ
- ជួយដល់ការឈានដល់ចំណុចកំពូលកាន់តែខ្លាំងក្លាក្នុងពេលរួមភេទជាមួយដៃគូរ
- បំបាត់ភាពស្រ្តេស ឬតានតឹងក្នុងអារម្មណ៍
- មិនងាយមានជំងឺដោយសារតែប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង
ចំណុចគួរចងចាំ៖
- ការជួយខ្លួនឯងច្រើនតែជារឿងធម្មតាសម្រាប់សុខភាព ប៉ុន្តែកាលណាអនុវត្តរឿងនេះច្រើនដងពេកក្នុងមួយថ្ងៃអាចបង្កគ្រោះថ្នាក់ដល់សុខភាពវិញបាន។ ជាស្តង់ដា គឺអាចជួយខ្លួនឯងពី ២ ទៅ៣ដងប៉ុណ្ណោះក្នុងមួយថ្ងៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរស្វែងរកជំនួយពីគ្រូពេទ្យភ្លាមៗបើសិនជាអ្នកមានបញ្ហាផ្សេងៗក្នុងពេល ឬក្រោយពេលជួយខ្លួនឯង៕