ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនគួរឲ្យកូនឆាប់អង្គុយឡើយ។ ហេតុអ្វីទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចាប់ពីការគេង មកអង្គុយ ហើយក្រោកឡើងឈររបស់កូន គឺផ្អែកលើការលូតលាស់ឆ្អឹងរបស់កូនទាំងស្រុង ហើយវាក៏ជាគ្រឹះមួយសម្រាប់កូនផងដែរ។ ថ្វីត្បិតតែការរៀនអង្គុយ ជាចលនាដែលអាចជួយដល់ឆ្អឹងខ្នង និងចង្កេះរបស់កូន ប៉ុន្តែប្រសិនជាអ្នកម្តាយឲ្យកូនរៀនអង្គុយលឿនពេក អាចធ្វើឲ្យខូចទ្រង់ទ្រាយឆ្អឹងខ្នងរបស់កូន ដោយអាចធ្វើឲ្យខ្នងកូនកោងបាន មិនត្រង់នោះឡើយ។ ដូចនេះ ជាធម្មតា កូនដែលអាចរៀនអង្គុយបានគឺចាប់ពី៦ខែឡើងទៅ។ ប៉ុន្តែអ្នកម្តាយក៏គួរតែមើលតាមស្ថានភាពជាក់ស្តែងរបស់កូនដែរ មើលតាមការលូតលាស់របស់កូន ដោយមិនគួរបង្ខំឲ្យកូនរៀនអង្គុយនោះឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ទម្រង់ឆ្អឹងខ្នងរបស់កូនបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)