ក្រោយពេលដែលអ្នករៀបការរួច អ្នកគួរតែអនុវត្តតាមវិធីខាងក្រោមនេះ ទើបអាចរក្សាអាពាហ៍ពិពាហ៍របស់អ្នកបានយូរ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែនិយាយពាក្យថា អ្នកស្រឡាញ់គ្នា រាល់ថ្ងៃ ទើបអាចរក្សាសុភមង្គលក្នុងគ្រួសារបាន។
- មិនថាអ្នកមានកូនហើយ ឬរវល់យ៉ាងណានោះទេ អ្នកគួរតែរក្សាទម្លាប់ណាត់ជួបគ្នាដោយមានតែពីរនាក់ ទើបអាពាហ៍ពិពាហ៍របស់អ្នករក្សាបានយូរ។
- អ្នកគួរតែរំលឹកអានុស្សាវរីយ៍ល្អៗជាមួយគ្នានៅពេលដែលទំនេរ។ វាក៏ជាវិធីមួយដែលអាចជួយអ្នកក្នុងការរក្សាអាពាហ៍ពិពាហ៍ឲ្យគង់វង្សផងដែរ។
- អ្នកគួរតែធ្វើល្អចំពោះអ្នកផ្ទះរបស់ស្វាមីអ្នក ទើបអាចធ្វើឲ្យអ្នកទាំងនោះស្រឡាញ់អ្នកបាន។
- អ្នកគួរតែទុកមុខឲ្យស្វាមីរបស់អ្នកនៅមុខមហាជន។
- ពាក្យលែងលះជាពាក្យដែលអ្នកមិនគួរនិយាយនោះទេ ទោះជាខឹងយ៉ាងណាក៏ដោយ។
- នៅពេលដែលឈ្លោះប្រកែកគ្នា អ្នកមិនគួរតែងតែលើករឿងចាស់មកនិយាយនោះទេ។ អ្នកគួរតែយកស្ថានភាពបច្ចុប្បន្នមកនិយាយទើបត្រូវ។
- អ្នកមិនគួរយកអាពាហ៍ពិពាហ៍របស់ខ្លួនទៅប្រៀបធៀបជាមួយអាពាហ៍ពិពាហ៍របស់អ្នកដទៃឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)