ប្រសិនជាកូនអ្នកមិនព្រមញ៉ាំថ្នាំពេលដែលឈឺ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ដំបូងអ្នកគួរតែកុំយកថ្នាំមកធ្វើឲ្យកូនភ័យ ដោយធ្វើឲ្យកូនខ្លាច។ អ្នកមិនគួរតែងតែយកថ្នាំមកគម្រាមកូននោះទេ នៅពេលដែលគេរករឿង ដោយប្រាបើគេថា អ្នកនឹងយកថ្នាំឲ្យគេញ៉ាំ បើគេមិនឈប់រករឿង។ នៅពេលដែលអ្នកគម្រាមគេយូរ នោះគេនឹងអាចខ្លាចថ្នាំជាទីបំផុត។
- នៅពេលដែលអ្នកឈឺ អ្នកគួរតែញ៉ាំថ្នាំនៅមុខកូន ដើម្បីបង្ហាញឲ្យគេដឹងថា នៅពេលដែលឈឺ គឺត្រូវតែញ៉ាំថ្នាំ ដើម្បីឲ្យជំងឺឆាប់ជាសះស្បើយ។ ដូចនេះ គេនឹងអាចយកអ្នកធ្វើជាគំរូ ដោយធ្វើតាមអ្នក នៅពេលដែលគេឈឺ។ គេនឹងមិនគេចវេសពីថ្នាំទៀតទេ ដោយមិនស្រែកយំពេលដែលញ៉ាំថ្នាំម្តងៗ។
- នៅពេលដែលថ្នាំនោះល្វីង អ្នកមិនគួរកុហកកូនថាផ្អែមនោះទេ ព្រោះក្រោយពេលដែលគេញ៉ាំរួច គេនឹងមិនជឿអ្នកទៀតឡើយ។ គេនឹងមិនព្រមញ៉ាំថ្នាំឡើយនៅពេលក្រោយ ទោះបីជាថ្នាំនោះផ្អែមក៏ដោយ។ ដូចនេះ អ្នកគួរតែប្រាប់កូនតាមត្រង់ ហើយលួងគេដោយប្រើវិធីផ្សេង ទើបកូនព្រមញ៉ាំថ្នាំនោះ។
- ក្រោយពេលដែលកូនញ៉ាំថ្នាំរួច អ្នកគួរតែផ្តល់រង្វាន់ដើម្បីលើកទឹកចិត្តដល់កូន។ ដូចនេះ កូននឹងមិនពិបាកញ៉ាំថ្នាំទៀតឡើយនៅពេលក្រោយ។
- អ្នកអាចទិញរបស់លេងដែលទាក់ទងនឹងពេទ្យឲ្យកូនលេងបាន នោះកូននឹងមិនខ្លាចឡើយនៅពេលដែលគេទៅពេទ្យម្តងៗ ដោយមិនស្រែកយំពេញនឹងនោះទេ។ ដូចនេះ អ្នកអាចសាកល្បងតាមវិធីទាំងឡាយខាងលើបាន ដើម្បីបញ្ចុកថ្នាំកូនបានសម្រេច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)