យើងទាំងអស់គ្នាសុទ្ធតែដឹងអំពីសារៈសំខាន់នៃអាហារមានជីវជាតិក្នុងពេលមានផ្ទៃពោះ។ នៅពេលរបបអាហាររបស់ម្តាយគឺជាប្រភពជីវជាតិតែមួយគត់សម្រាប់ទារកនោះ ការញ៉ាំអាហារបានត្រឹមត្រូវនឹងប្រាកដថា កូនមានសុខភាពល្អដែរ។
របបអាហារសម្រាប់ម្តាយដែលផ្តល់សុខភាពល្អហើយ ទំនងជាមិនសូវធ្វើឲ្យកូនកើតមកមានជំងឺបេះដូងខូចទ្រង់ទ្រាយពីកំណើត (Congenital Heart Defects) ឡើយ។ សម្រាប់ស្ត្រីដែលស្ថិតក្នុងរបបអាហារមានគុណភាពល្អ ២៥ភាគរយ គឺមានការថយចុះនឹងការកើតកូនមកមានជំងឺបេះដូងខូចទ្រង់ទ្រាយពីកំណើតទៀបជាង ស្ត្រីដែលញ៉ាំអាហារមានគុណភាពល្អតិចជាង ២៥ភាគរយ។ គេបានរកឃើញថា របបអាហារដែលផ្តល់សុខភាពល្អមានជាប់ទាក់ទងនឹងការថយចុះជំងឺបេះដូងពីកំណើត Tetralogy of Fallot រហូតដល់ ៣៧ភាគរយ។ ជំងឺនេះគឺជាភាពមិនធម្មតាដ៏ស្មុគស្មាញមួយដែលនាំឲ្យកង្វះអុកស៊ីសែនខ្លាំងក្នុងឈាម។ របបអាហារមានជីវជាតិក៏អាចបន្ថយការប្រឈមនឹងជំងឺបេះដូងប្រហោងផងដែរ។
ការញ៉ាំអាហារផ្តល់សុខភាពអាចបន្ថយការប្រឈមនឹងជំងឺបេះដូងខូចទ្រង់ទ្រាយពីកំណើតលើទារកទើបនឹងកើតបាន។ មែនហើយ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់របបអាហារផ្តល់សុខភាពក្នុងពេលមានផ្ទៃពោះ៖
• ចូរញ៉ាំអាហារគ្រប់ប្រភេទពេញមួយថ្ងៃ
• ចូរញ៉ាំផ្លែឈើយ៉ាងហោចណាស់ ២ ទៅ៤ពេលក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ
• ចូរញ៉ាំបន្លែចាប់ពី ៤ពេលឡើងទៅជារៀងរាល់ថ្ងៃ
• របបអាហារគួរតែមានជាតិសរសៃដែលសម្បូរជាតិប្រូតេអ៊ីនដូចជា សាច់បក្សី ត្រី និងស៊ុត
• ចូរញ៉ាំសាច់ដែលគ្មានខ្លាញ់ និងសាច់បក្សី
• សម្រាប់អ្នកញ៉ាំអាហារបួសវិញ ចូរជ្រើសរើសគ្រាប់ធញ្ញជាតិ និងផលិតផលធ្វើពីសណ្តែកសៀង ព្រោះជាប្រភពដ៏អស្ចារ្យនៃជាតិប្រូតេអ៊ីន
• ចូរញ៉ាំគ្រាប់ធញ្ជាតិពី ៦ ទៅ១១ពេលជាប្រចាំថ្ងៃ
• សម្រាប់ផលិតផលធ្វើពីទឹកដោះគោវិញគួរតែមានយ៉ាងហោចណាស់ ៤ពេលក្នុងមួយថ្ងៃដែរ
• ចូរតមអាហារណាដែលមិនមានកាឡូរី
• ចូរញ៉ាំអាហារសម្រន់ណាដែលមានជីវជាតិត្រឹមត្រូវ៕