ប្រសិនជាអ្នកចង់ក្លាយជាមនុស្សស្រីប្រភេទទាំងនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមបាន។ តើមានអ្វីមួយខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកជានារីម្នាក់ដែលមិនចេះពឹងលើបុរសដើម្បីរស់ ដោយពឹងលើសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចគោលដៅ នោះមនុស្សប្រុសចូលចិត្តខ្លាំងណាស់ ព្រោះគេមានមោទនភាពខ្លាំងចំពោះអ្នក។
- មនុស្សស្រីដែលមិនតោងបុរសស្អិតពេក ដោយទុកចន្លោះខ្លះ ដល់មនុស្សប្រុស នោះគេនឹងចាប់អារម្មណ៍អ្នកជាខ្លាំង ព្រោះគេដឹងថាក្រោយពេលដែលរស់នៅជាមួយអ្នក នោះនឹងមិនសូវមានបញ្ហាកើតឡើងឡើយ។
- នៅពេលដែលអ្នកជានារីដែលចេះស្រឡាញ់ និងគោរពខ្លួនឯង បុរសនឹងចាប់អារម្មណ៍ខ្លាំង ព្រោះគេដឹងថា អ្នកនឹងមិនធ្វើអ្វីដែលធ្វើឲ្យគេ និងខ្លួនឯងអាប់អោនកិត្តយសឡើយ។
- នារីដែលឆ្លាត និងមានចំណង់ចំណូលចិត្តដែលជារបស់ខ្លួនឯង ក៏អាចទាក់ទាញបុរសបានដែរ ព្រោះ មនុស្សប្រុសតែងស្រឡាញ់មនុស្សស្រីដែលឆ្លាត មិនល្ងង់ឡើយ។ នៅពេលដែលឆ្លាត នឹងអាចជួយគេដោះស្រាយបញ្ហាបាន។ ដូចនេះ អ្នកអាចធ្វើជានារី៤ប្រភេទនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សប្រុសទាំងនោះយ៉ាងងាយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)