យោងទៅតាមសារព័ត៌មាន Mail Online បានឲ្យដឹងថា មនុស្សចាស់គួរតែប្រើប្រាស់ថ្នាំប្រូបាយអូទិចដើម្បីការពារសុខភាពឆ្អឹងរបស់ពួកគេ។ អ្នកស្រាវជ្រាវចង់ដឹងថា តើថ្នាំបំប៉នប្រភេទប្រូបាយអូទិចដែលផ្ទុកទៅដោយបាក់តេរីល្អៗ អាចជួយដល់សុខភាពឆ្អឹងរបស់មនុស្សយើងឬអត់ ជាពិសេសមនុស្សចាស់ដែលកំពុងតែប្រឈមនឹងការពុកឆ្អឹងតែម្តង ហើយវាអាចជាបញ្ហាមួយដែរលើស្រ្តីវ័យចំណាស់ ដោយសារតែការរ៉ាំងរដូវ។
មានស្រ្តី ៩០នាក់ អាយុ ពី ៧៥ ទៅ ៨០ឆ្នាំ ដែលមានកំហាប់ឆ្អឹងទាប តម្រូវឲ្យប្រើប្រាស់ទាំងថ្នាំបំប៉នប្រូបាយអូទិច ឬថ្នាំប្រភេទ Placebo។ អ្នកស្រាវជ្រាវបានប្រើប្រាស់ប្រភេទនៃបាក់តេរីមួយដែលមានឈ្មោះថា Lactobacillus Reuteri ដោយសារតែការស្រាវជ្រាវមុនៗលើសត្វកណ្តុរបញ្ជាក់ថា បាក់តេរីមួយនេះមានប្រយោជន៍ក្នុងការភ្ញោចការលូតលាស់របស់កោសិកាឆ្អឹងថ្មី។
នៅរយៈពេល ១២ខែក្រោយ កំហាប់ឆ្អឹងត្រូវបានវាយតម្លៃម្តងទៀត។ ស្រ្តីក្នុងក្រុមទាំងពីរនេះសុទ្ធតែធញលាប់មានបញ្ហាបាត់បង់កំហាប់ឆ្អឹង ប៉ុន្តែស្រ្តីដែលលេបថ្នាំប្រូបាយអូទិចបានបត់បង់កំហាត់ឆ្អឹងតិចជាង ស្រ្តីលេបថ្នាំ Placebo តិចជាង ១ភាគរយ។
អ្នកស្រាវជ្រាវទទួលស្គាល់ថា ប្រយោជន៍មួយនេះគឺតិចជាងអ្វីដែលយើងរំពឹងទុកថាអាចប្រើប្រាស់ដើម្បីព្យាបាលជំងឺពុកឆ្អឹង។ ប៉ុន្តែពួកគេបានរកឃើញថា ការប្រើប្រាស់ប្រូបាយអូទិចក្នុងវិធីបែបនេះប្រហែលជាបន្ថយការប្រឈមដែលកម្រៗ ប៉ុន្តែផលរំខានធ្ងន់ធ្ងរដែលជាប់ទាក់ទងនឹងការប្រើប្រាស់សារធាតុ Bisphosphonate រយៈពេលយូរ អាចធ្វើឲ្យខូចខាតដល់ឆ្អឹងថ្គាមបាន។
ទោះបីជាយ៉ាងណាក៏ដោយ វិធីផ្សេងៗទៀតដែលអាចជួយថែរក្សាឆ្អឹងឲ្យកាន់តែរឹងមាំនៅពេលអាយុកាន់តែច្រើនដែរនោះគឺ ការហាត់ប្រាណទៀងទាត់ ញ៉ាំអាហារផ្តល់សុខភាព និងលេបថ្នាំវីតាមីន D រាល់ថ្ងៃ៕