ឪពុកម្តាយភាគច្រើនមិនទាន់ដឹងច្បាស់អំពីតម្រូវការបរិមាណនៃការគេងរបស់កូននោះទេ ដូចនេះ សូមប្រាកដថា អ្នកបានសង្កេតមើលពីឬកពាររបស់កូនអ្នក ចំពោះរោគសញ្ញានៃការថយចុះការគេង ដែលអាចឲ្យឃើញជាក់ស្តែងដូចជា ការអស់កម្លាំងជាដើម ដែលនេះបង្កឲ្យមានបញ្ហាជាមួយនឹងអត្តចរិក និងកិច្ចការសាលារៀន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សូមសួរខ្លួនឯងថា ៖
- តើកូនរបស់ខ្ញុំបានគេងទេអំឡុងពេលថ្ងៃ?
- តើកូនរបស់ខ្ញុំមួរម៉ៅច្រើនពេលពេលរសៀល?
- តើវាជាការបញ្ជាឲ្យកូនឆាប់ក្រោកពីគេងទេនៅពេលព្រឹក?
- តើកូនរបស់ខ្ញុំមិនអត់ធ្មត់ មិនប្រុងប្រយ័ត្ន ធ្វើសកម្មភាពខ្លាំងពេក ឬឆាប់ខឹងពេកទេ?
- តើកូនរបស់ខ្ញុំមានបញ្ហាទៅនឹងកិច្ចការសាលាឬទេ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកបានឆ្លើយថា «បាទ ឬចាស» ទៅនឹងសំណួរខាងលើនេះ សូមពិចារណាអំពីដំណេករបស់កូនអ្នក និងការគេងថ្ងៃរបស់ពួកគេ។ គេប្រហែលជាគេងមិនបានគ្រប់គ្រាន់នោះទេ។
វាអាចត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីរកឃើញថាវាត្រឹមត្រូវនោះ។ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នកបារម្ភអំពីការគេងរបស់កូនអ្នក៕