ផលិតផលធ្វើអំពីទឹកដោះគោគឺជាប្រភពដ៏អស្ចារ្យមួយនៃជាតិកាលស្យូម វីតាមីន D និងជីវជាតិផ្សេងៗដែលជួយជម្រុញដល់ការលូតលាស់របស់ឆ្អឹង។ National Institute of Health របស់សហរដ្ឋអាមេរិកនិយាយថា មនុស្សភាគច្រើនក្នុងសហរដ្ឋអាមេរិកមិនបានទទួលជាតិកាលស្យូមដែលពួកគេត្រូវការសម្រាប់ឆ្អឹង សាច់ដុំ បេះដូង និងសរសៃប្រសាទឡើយ។
ភ្នាក់ងារមួយនេះបានណែនាំដូចជា៖
- ញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់តែម្តង
- ញ៉ាំទឹកដោះគោជាមួយអាហារផ្សេងៗដូចជា ស្រូវសាលីជាដើម
- ញ៉ាំអាហារធ្វើពីទឹកដោះគោផ្សេងៗដូចជា ហ្រ្វូម៉ាត ឬយ៉ាអួមានខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់
- ប្រើប្រាស់ផលិតផលធ្វើពីទឹកដោះគោដែលគ្មានជាតិ ឡាក់តូស បើសិនជាអាឡែហ្ស៊ីនឹងសារធាតុមួយនេះ
- ជ្រើសរើសអាហារមានជាតិកាលស្យូមខ្ពស់ដូចជា ទឹកក្រូចច្របាច់កៃឆ្នៃ ស្ពៃស្ពីណាច ឬប្រូខូលី
- ចូរនិយាយជាមួយគ្រូពេទ្យអំពីការប្រើប្រាស់ថ្នាំបំប៉នជាតិកាលស្យូម៕