នៅពេលអ្នកបានសាងកំហុសចំពោះទំនាក់ទំនងស្នេហា វាអាចនឹងបង្កើតជាសំណួរដោយងាយមួយសួរខ្លួនឯងថា ប្តីអ្នកលែងស្រឡាញ់អ្នកទៀតហើយ។ រឿងនេះប្រហែលជា ខាងស្រីមានការគិតអវិជ្ជមានច្រើនពេកហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មនុស្សប្រុសមិនមែនចេះតែអាក្រក់ទាំងអស់នោះទេ ដ៏រាបអ្នកពួកគេបានធ្វើនូវសកម្មភាពជាច្រើនចំពោះមនុស្សស្រីដែលខ្លួនស្រឡាញ់ខកចិត្ត ឬអន់ចិត្តដោយមិនដឹងខ្លាំង។ សម្រាប់ស្រ្តីវិញចូរចាំណា បើសិនជាគាត់បានកំពុងតែធ្វើរឿងប៉ុន្មានចំណុចដូចខាងក្រោមនេះជាមួយអ្នកទៀត មានន័យថាគាត់នៅតែស្រឡាញ់អ្នក ហើយស្រឡាញ់ជារៀងរហូត។
ដរាបណាគាត់នៅតែមានដង្ហើមគាត់នឹងធ្វើរឿងគ្រប់យ៉ាងដែលអ្នកមិនចូលចិត្ត
ឧទាហរណ៍ បើសិនជាអ្នកមិនចូលចិត្ត ឬស្អប់ការបកសម្បកដំឡូងបារាំង ហើយស្រាប់តែប្តីអ្នកចេញមុខមកធ្វើរឿងទាំងនោះឲ្យអ្នកទាំងតន់ហន់ និងខ្លាំងក្លា នោះបញ្ចាក់ថា វាគឺជាសេចក្តីលះបង់របស់គាត់ចំពោះស្នេហាអ្នកហើយ។ គាត់ធ្វើបែបនេះគឺដើម្បីផ្តល់ភាពរីករាយដល់អ្នក។
មិនខ្វល់ថាអ្នកចង់បានអីទេគាត់នឹងធ្វើឲ្យអ្នកឲ្យបានដើម្បីឃើញស្នាមញញឹមរបស់អ្នក
នៅពេលដែលអ្នករកនឹកអំពីការធ្វើអាហារពេលយប់មិនឃើញ ហើយគាត់និយាយប្រាប់អ្នកវិញថា អ្វីដែលអូនចង់ញ៉ាំគឺជាអ្វីដែលបងចូលចិត្តបំផុតនោះ វាអាចជាសញ្ញាធម្មតាៗមួយដែលបញ្ជាក់ថា អ្នកមិនបាច់បារម្ភអំពីរឿងតូចតាចមួយនេះឡើយ។ អ្វីដែលជាបញ្ហានោះគឺថា តើប្រពន្ធរបស់គាត់សប្បាយចិត្តឬអត់ទេ។
គាត់ធ្វើរឿងគ្រប់យ៉ាងដែលអ្នកចូលចិត្តធ្វើជាមួយគ្នា
មនុស្សប្រុសដែលស្រឡាញ់ប្រពន្ធខ្លួនពិត នៅតែចូលរួមធ្វើសកម្មភាពដែលប្រពន្ធខ្លួនចូលចិត្តជាញឹកញាប់ គឺដើម្បីឲ្យប្រពន្ធរបស់ខ្លួនសប្បាយចិត្ត។ កាលណាប្រពន្ធសប្បាយចិត្ត គាត់ក៏សប្បាយចិត្តដែរ។ បុរសដែលទៅហាងទិញឥវ៉ាន់ជាមួយប្រពន្ធជំនួសការមើលបាត់ទាត់ជាមួយមិត្តភក្តិ មានន័យថាគាត់ស្រឡាញ់ប្រពន្ធខ្លាំង។
ព្យាយាមបញ្ចប់ជម្លោះឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន
ពេលវេលានៅជាមួយគ្នារបស់អ្នកទាំងពីរបានបង្រៀនអ្នកកាន់តែច្រើន ហើយក៏ធ្វើឲ្យអ្នកទាំងពីរត្រូវឈ្លោះគ្នាច្រើនដែរ។ ទោះបីជាយ៉ាងនេះក្តី កាលណាឈ្លោះគ្នាម្តងៗ ហើយគាត់ព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីសុំឲ្យអ្នកអភ័យទោសដល់គាត់បានកាន់តែលឿន បុរសនេះហើយគឺជាស្នេហាស្មោះរបស់អ្នក។
គាត់នៅតែព្យាយាមធ្វើឲ្យអ្នកភ្ញាក់ផ្អើលដដែល (ទោះបីម្តងម្កាលក៏ដោយ)
ដោយសារតែការតាំងចិត្តខាងរឿងហិរញ្ញវត្ថុ (ជាពិសេសនៅពេលមានកូន) របស់សម្រាប់ភ្ញាក់ផ្អើលថ្លៃៗកម្រនឹងកើតមានច្រើនណាស់សម្រាប់ជីវិតគ្រួសារ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ បើសិនជាគាត់នៅតែព្យាយាមធ្វើរឿងជាច្រើនដើម្បីធ្វើឲ្យអ្នកភ្ញាក់ផ្អើលដូចជា យកអាហារពេលព្រឹកមកឲ្យញ៉ាំនៅលើគ្រែ ការជួយធ្វើម្ហូបញ៉ាំនៅពេលយប់ ឬរៀបចំកូនស្លៀកពាក់ទៅរៀន មានន័យថា គាត់នៅតែចាំច្បាស់ថា អ្នកគឺជាស្នេហាពិតរបស់គាត់៕