ជំងឺទឹកដក់ក្នុងថង់ពងស្វាសច្រើនតែកើតមានជាញឹកញាប់លើទារកទើបនឹងកើត ហើយក៏ច្រើនតែបាត់តៅវិញដោយមិនបាច់ព្យាបាលអ្វីដែរក្នុងពេលគេមានអាយុបានមួយឆ្នាំដំបូង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់ក្មេងប្រុសដែលធំៗ និងមនុស្សចាស់អាចកើតជំងឺនេះដែរដោយសារតែការរលាក ឬរបួសនៅក្នុងពងស្វាស។
ជំងឺទឹកដក់ក្នុងពងស្វាសច្រើនតែមិនបង្កការឈឺចាប់ ឬគ្រោះថ្នាក់អ្វីទេ ហើយក៏ប្រហែលជាមិនត្រូវការការព្យាបាលអ្វីដែរ។ យ៉ាងណាមិញ បើសិនជាពងស្វាសហើមខ្លាំង ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ទៅ។
បុរសវ័យកណ្តាលដែលមានជំងឺទឹកដកក្នុងថង់ពងស្វាសប្រហែលជាមានអាការៈមិនស្រួលក្នុងខ្លួន ជាពិសេសមានអារម្មណ៍ថាពងស្វាសធ្ងន់។ ការឈឺចាប់ជាទូទៅនឹងខ្លាំងទៅៗទៅតាមទំហំនៃការរលាក។ ពេលខ្លះ ការហើមប្រហែលជាតូចនៅពេលព្រឹក និងធំនៅពេលថ្ងៃ។
ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នក ឬកូនមានបញ្ហាហើមពងស្វាស។ យកល្អគួរតែធ្វើការទាត់ចោលនូវមូលហេតុនៃការហើមដែលត្រូវការការព្យាបាល។ ឧទាហរណ៍ ទឹកដក់ក្នុងថង់ពងស្វាសអាចទាក់ទងនឹងការខ្សោយនៃជញ្ជាំងពោះ ដែលជាហេតុនាំឲ្យពោះវៀនលូនចូលក្នុងថង់ពងស្វាសបាន។
ចំពោះក្មេងដែលមានទឹកដក់ក្នុងថង់ពងស្វាសជាធម្មតានឹងបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញ បើសិនជាជំងឺនេះមិនបាត់ទៅវិញក្រោយពីអាយុបានមួយឆ្នាំហើយទេ ឬវាកាន់តែធំទៅៗ វាក៏គួរតែដល់ពេលទៅជួបពេទ្យដើម្បីព្យាបាលហើយ។
ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាអ្នក ឬកូនស្រាប់តែឈឺចាប់នៅក្នុងថង់ពងស្វាសខ្លាំងក្លា ឬហើមភ្លាមៗ ជាពិសេសក្នុងរយៈពេលច្រើនម៉ោងនៃការរបួសនៅថង់ពងស្វាស។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អាការៈទាំងនេះអាចកើតឡើងជាមួយគ្នានឹងបញ្ហាមួយចំនួនដែរ ដូចជា ការស្ទះលំហូរឈាមដោយសារតែពងស្វាសរមួល៕