សក់របស់មនុស្សយើងដុះប្រហែល២.៥សង់ទីម៉ែត្រជារៀងរាល់បីខែ។ ប៉ុន្តែមនុស្សជាច្រើនទំនងជាដុះសក់បានប្រហែល ១៥សង់ទីម៉ែត្រក្នុងមួយឆ្នាំ តែរឿងនេះមិនដូចគ្នាទាំងអស់ឡើយ។ ដោយឡែក ការជ្រុះសក់គឺជាបញ្ហាដ៏ធំមួយដែលមនុស្សជាច្រើនកំពុងតែជួបប្រទះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលហ្សែនដើរតួនាទីយ៉ាងធំចំពោះរឿងនេះ តែវាក៏អាចបណ្តាលមកពីកត្តាផ្សេងទៀតដែរដូចជា អតុល្យភាពអ័រម៉ូន ក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានគ្រប់គ្រាន់ កង្វះជីវជាតិ និងរបត់ឈាមខ្សោយក្នុងតំបន់ស្បែកក្បាល។ តែកុំទាន់បារម្ភអី ព្រោះថា ខ្ញុំមានវិធីធម្មជាតិមួយទំនងជាអាចជួយដោះស្រាយរឿងនេះបាន ហើយមិនប៉ះពាល់ដល់សុខភាពទៀតនោះគឺប្រទាលកន្ទុយក្រពើ។
ប្រទាលកន្ទុយក្រពើត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលអាការៈជ្រុះសក់ និងជំរុញដល់ការលូតលាស់របស់សក់ថែមទៀត។ វាអាចជួយកាត់បន្ថយការរមាស់ស្បែកក្បាល ហើយសមត្ថភាពជាអាលកាឡាំងរបស់សាច់ប្រទាលកន្ទុយក្រពើនឹងជួយពង្រឹងដល់កម្រិត pH របស់សក់ សម្រាប់ជំរុញដល់ការលូតលាស់។
- ចូរយកមែកប្រទាលកន្ទុយក្រពើមួយ ហើយចិតយកសាច់របស់វាមកលាបលើសរសៃសក់
- ចូរទុកចោលឲ្យច្រើនម៉ោងបន្តិចចាំលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ហៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើបែបនេះ ៣ ទៅ៤ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលកាន់តែល្អ៕