សុដន់គឺជាសរីរាង្គពិសេសមួយរបស់ស្រ្តីដែលផ្សំឡើងដោយជាលិកាតភ្ជាប់គ្នាជាប្រភេទខ្លាញ់។ វាមិនខុសគ្នានឹងកន្លែងផ្សេងៗទៀតនៃរាងកាយទេ អ្នកនឹងអាចមានទំហំសុដន់ធំនៅពេលអ្នកឡើងទម្ងន់រាងកាយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់ មនុស្សស្រីភាគច្រើនតែងតែប្រាថ្នាសុដន់ដែលធំ តែមិនចង់ឲ្យឡើងទម្ងន់រាងកាយនោះទេ។ បើអញ្ជឹងមែន យកល្អគួរសាកល្បងធ្វើដូចខាងក្រោមនេះសិនទៅ៖
របៀបរស់នៅ
អ្វីដែលអ្នកញ៉ាំ និងសកម្មភាពរាងកាយដែលអ្នកធ្វើនឹងអាចកំណត់បានថាសុដន់អាចនឹងមានការប្រែប្រួលទំហំបានឬអត់ហើយ។ របៀបហាត់ប្រាណមួយចំនួនដែលអ្នកអាចធ្វើជាទៀតដើម្បីឲ្យសុដន់រីកធំនោះគឺ ការអាវ៉ង់ លើកដុំដែកដោយការគេង។ ការហាត់ប្រាណទាំងនេះនឹងជួយបង្កើនសាច់ដុំក្នុងទ្រូង ដែលវាមិនត្រឹមតែធ្វើឲ្យសុដន់រីកធំណែនល្អទេ ថែមទាំងមានភាពទាក់ទាញបំផុតផងដែរ។ យ៉ាងណាមិញ ក្នុងពេលហាត់ប្រាណបែបនេះ យកល្អគួរតែពាក់អាវទ្រនាប់សម្រាប់ទ្រទ្រង់សុដន់ផងព្រោះវាអាចនឹងធ្វើឲ្យសុដន់រងការឈឺចាប់ខ្លះបាន។
ម៉ាស្សាសុដន់
ការម៉ាស្សាសុដន់នឹងជួយពង្រឹងដល់របត់ឈាមរត់ និងអាចជំរុញដល់ការផ្គត់ផ្គង់ជីវជាតិដល់រាងកាយថែមទៀត។ ប៉ុន្តែវាក៏ធ្វើឲ្យសុដន់រីកធំបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរប្រាកដថា អ្នកបានម៉ាស្សាសុដន់ខ្លួនឯងជារៀងរាល់ថ្ងៃផងដើម្បីទទួលបានលទ្ធផលកាន់តែមានប្រសិទ្ធភាព៕