ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចរិតរបស់អ្នកទៅតាមពណ៌សម្លៀកបំពាក់របស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកដែលចូលចិត្តស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ជាមនុស្សដែលមានភាពឯករាជ្យ ដោយមិនចូលចិត្តពឹងពាក់លើនរណានោះទេ។ គេជាមនុស្សដែលមានចិត្តស្ងប់ ហើយក៏ជាមនុស្សដែលអ្នកអាចទុកចិត្តបានដែរ។
- អ្នកដែលចូលចិត្តពណ៌ស ជាមនុស្សដែលមានចិត្តស្មោះស ដោយងាយស្រួលចុះសម្រុងនឹងគ្នាណាស់។ ជាពិសេស នៅពេលដែលគេកំណត់គោលដៅណាមួយហើយ គេនឹងមិនងាយបោះបង់ចោលនោះទេ។
- អ្នកដែលចូលចិត្តពណ៌ប្រផេះ ជាបុគ្គលដែលចេះដោះស្រាយបញ្ហាដែលកើតឡើងលើជីវិតរបស់ខ្លួន។ ប៉ុន្តែ គេជាមនុស្សដែលចូលចិត្តគិតច្រើន ដោយធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ខ្លួនជានិច្ច។ ដូចនេះ អ្នកគួរតែរៀនចេះកាត់បន្ថយសម្ពាធ ទើបអ្នកអាចរស់នៅបានសប្បាយរីករាយ។
- អ្នកដែលចូលចិត្តពណ៌ស្វាយ ជាបុគ្គលដែលមានគំនិតច្នៃប្រឌិតខ្ពស់។ នៅពេលដែលគេជួបនឹងមនុស្សដែលខ្លួនស្រឡាញ់ គេនឹងហ៊ានសារភាពស្នេហ៍ មិនលាក់ទេ។ ប៉ុន្តែបុគ្គលម្នាក់នេះ ចូលចិត្តប្រើអារម្មណ៍ដើម្បីដោះស្រាយបញ្ហាណាស់។
- ចំពោះអ្នកដែលចូលចិត្តពណ៌ក្រហម ជាមនុស្សដែលមានភាពរស់រាយ ហើយពូកែកសាងទំនាក់ទំនងជាមួយអ្នកដទៃ។ ម្យ៉ាងទៀត គេជាមនុស្សដែលមានគោលចំហររឹងមាំ ដោយតែងតែប្រកាន់គំនិតរបស់ខ្លួនជានិច្ច។ ប៉ុន្តែអ្នកគួរតែមានចិត្តអំណត់បន្តិច ទើបមិនប៉ះពាល់ដល់ការងារអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)