ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលកូនប្រសារឆ្លាត នឹងអាចយកមកចាត់ការម្តាយក្មេក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនថាម្តាយក្មេកត្រូវ ឬខុសទេ អ្នកគួរតែយកទុក្ខលំបាកលាក់ក្នុងចិត្ត ព្រោះម្តាយក្មេកដែលមនុស្សចាស់ យើងជាកូនក្មេង។ ដូចនេះ មិនថាគាត់ធ្វើអ្វីទេ យើងគួរតែគោរពគាត់ជានិច្ច ទើបអាចរស់នៅជាមួយគ្នាបានល្អ។
- មិនថាក្នុងចិត្តអ្នកមិនពេញចិត្តនឹងម្តាយក្មេកប៉ុណ្ណាទេ អ្នកគួរតែទុកខ្លួនអ្នកជាកូនស្រីរបស់គាត់ ដោយមានភាពកត្តញ្ញូចំពោះគាត់ ចេះគោរព យកអាសារ និងយកចិត្តទុកដាក់ចំពោះគាត់ ទើបគាត់អាចស្រឡាញ់ចូលចិត្តអ្នក។
- កូនប្រសារដែលឆ្លាត នឹងមិននិយាយដើមម្តាយក្មេកគេទេ ដោយគេចេះយល់ចិត្តម្តាយក្មេកជានិច្ច។ ដូចនេះ ជម្លោះទាំងឡាយនឹងអាចកាត់បន្ថុយយ៉ាងងាយជាទីបំផុត ដោយអ្នកនឹងអាចរស់នៅចុះសម្រុងនឹងគ្នាខ្លាំង។
- នៅមុខម្តាយក្មេក កូនប្រសារដែលឆ្លាត នឹងមិនរក្សាភាពផ្អែមល្ហែមខ្លាំងជាមួយស្វាមីឡើយ ព្រោះគេដឹងថាម្តាយក្មេក អាចនឹងច្រណែន។ ដូចនេះ អ្នកគួរតែរក្សាសភាពធម្មតា ទើបអាចធ្វើឲ្យម្តាយក្មេកអ្នកមិនងាយខឹង និងស្អប់អ្នកខ្លាំង។
- អ្នកគួរតែរៀនសូត្រពីម្តាយក្មេកអ្នក ដោយរៀនគ្រប់ចំណេះដែលអាចរៀនបាន ទើបម្តាយក្មេកអ្នកស្រឡាញ់ ពេញចិត្តអ្នកជាខ្លាំង ព្រោះគាត់យល់ថា អ្នកជាកូនប្រសារដែលល្អ មិនខ្ជិលឡើយ។ ដូចនេះ អ្នកអាចប្រើចំណុចទាំង៥នេះ ដើម្បីរក្សាចិត្តម្តាយក្មេកអ្នកឲ្យជាប់ ទើបអាចរស់នៅដោយមានសុភមង្គល៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)