ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីពិសេសក្នុងការធ្វើឲ្យអ្នកអាចគេងលក់ដល់ភ្លឺបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅមុនពេលដែលគេង អ្នកមិនគួរប្រើខួរក្បាលខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឲ្យអារម្មណ៍អ្នកមិនអាចស្ងប់បានឡើយ ដោយអាចនៅច្របូកច្របល់បាន។ ជាពិសេស អ្នកក៏មិនគួរហាត់ប្រាណដោយប្រើចលនាដែលបញ្ចេញកម្លាំងខ្លាំងដែរ ព្រោះវាអាចធ្វើឲ្យអ្នកពិបាកចូលគេងណាស់។ ដូចនេះ អ្នកគួរតែដើរហាត់ប្រាណនៅសួនច្បារជិតផ្ទះបាន ព្រោះវាជាចលនាដែលអាចធ្វើឲ្យអ្នកអាចគេងលក់ស្រួលដល់ភ្លឺបាន។
- នៅមុនពេលដែលអ្នកចូលគេង អ្នកគួរតែដុសធ្មេញ និងលុបមុខឲ្យស្អាត។ បន្ទាប់មក អ្នកអាចប្រើទឹកក្តៅអ៊ុនៗដើម្បីលាងសម្អាតជើង ព្រោះទឹកក្តៅនេះ អាចជួយធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរស្រួល ដោយធ្វើឲ្យអ្នកងាយគេងលក់ខ្លាំងណាស់។
- ការត្រាំជើងដោយប្រើទឹកក្តៅអ៊ុនៗមុនចូលគេង ក៏អាចធ្វើឲ្យអ្នកអាចគេងលក់ស្រួលផងដែរ ដោយអ្នកអាចត្រាំចំនួនពី១៥ ទៅ២០នាទី។ ការធ្វើបែបនេះ ដើម្បីឲ្យឈាមនៅបាតជើងអ្នកដើរស្រួល ដោយធ្វើឲ្យអ្នកងាយស្រួលគេងលក់ណាស់។ ក្រៅពីនេះ អ្នកគួរតែកែប្រែបរិយាកាសក្នុងបន្ទប់អ្នក ដោយធ្វើឲ្យមានផាសុខភាព សម្អាតឲ្យបានស្អាត នោះអ្នកនឹងមិនចាំបាច់បារម្ភពីបញ្ហាគេងមិនលក់ទៀតទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)