មានមនុស្សជាច្រើនមិនអាចទទួលបានជោគជ័យក្នុងការសាងមុខរបរគេឡើយ ព្រោះតែគេមានគោលដៅមិនច្បាស់លាស់។ តើមនុស្សប្រភេទណាដែលមិនអាចទទួលបានជោគជ័យនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បុគ្គលដែលធ្វើការងាររបស់ខ្លួនមិនបានល្អ ឬធុញទ្រាន់នឹងការងារបច្ចុប្បន្នរបស់ខ្លួន ហើយរត់ទៅបង្កើតមុខរបរ។ នៅពេលដែលអ្នកធ្វើអ្វីដោយគ្មានផែនការ ឬមិនដើរតាមគោលដៅ នោះអ្នកនឹងពិបាកជោគជ័យណាស់។ ដូចនេះ អ្នកគួរតែធ្វើការឲ្យបានល្អ ដើម្បីទទួលយកបទពិសោធន៍ទាំងឡាយ ទើបអ្នកអាចបង្កើតមុខរបរបានជោគជ័យ។
- មនុស្សដែលព្រោះតែគ្មានលុយចាយគ្រប់គ្រាន់ ហើយបែរជារត់ទៅបើកក្រុមហ៊ុនទៅវិញ។ នៅពេលដែលអ្នកគ្មានសូម្បីតែលុយលើខ្លួន ហើយរត់ទៅខ្ចីប្រាក់អ្នកដទៃ ដើម្បីបង្កើតមុខរបរ នោះវានឹងពិបាកសម្រេចណាស់។ ដូចនេះ អ្នកគួរតែសន្សំបានប្រាក់ខ្លះ ទើបអ្នកអាចធ្វើឲ្យក្រុមហ៊ុនអាចដើរទៅមុខបាន។
- មនុស្សដែលលោភលន់ ចង់ចំណេញភ្លាមៗក៏មិនអាចដែរ ព្រោះគ្មានការរកស៊ីណាដែលចំនេញលឿននោះទេ។ បើអ្នកជាបុគ្គលដែលគ្មានចិត្តអំណត់ អ្នកនឹងពិបាកធ្វើឲ្យមុខរបរអ្នករីកចម្រើនណាស់។ ដូចនេះ អ្នកមិនគួរធ្វើជាបុគ្គលទាំង៣នេះទេ ទើបអ្នកអាចធ្វើឲ្យក្រុមហ៊ុនអ្នកដើរទៅមុខបានយ៉ាងជោគជ័យ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)