ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការការពារអាពាហ៍ពិពាហ៍អ្នកឲ្យបានល្អ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិធីដ៏ងាយមួយនេះ គឺសំដៅដល់ការចេះអត់ធ្មត់។ អ្នកគួរតែធ្វើជាប្រពន្ធដែលមានចិត្តធ្ងន់ ចេះយោគយល់អធ្យាស្រ័យដល់គ្នា ដោយមិនគួរឆាប់ប្រកាន់ខឹងទេ។ នៅពេលដែលអ្នកចេះអត់ធ្មត់ខ្ពស់ នោះអ្នកនឹងមិនងាយកើតមានជម្លោះនឹងគ្នាឡើយ។ ដូចនេះ មិនថាអ្នកស្ថិតក្នុងស្ថានភាពណាទេ អ្នកគួរតែរក្សាអារម្មណ៍ និងចិត្តស្ងប់ដើម្បីដោះស្រាយបញ្ហា។ ជាពិសេស អ្នកគួរតែចេះសរសើរពីស្វាមីអ្នកនៅចំពោះមិត្តភក្តិ ឬបងប្អូន ព្រោះការសរសើរបែបនេះ អាចធ្វើឲ្យគេមានកិត្តិយស ដោយធ្វើឲ្យគេស្រឡាញ់អ្នកជាខ្លាំង។ ម្យ៉ាងទៀត អ្នកក៏អាចតែងតែរំលឹករឿងចាស់ដែលគេធ្វើសម្រាប់អ្នក ហើយនិយាយដោយទឹកមុខសប្បាយចិត្តខ្លាំង។ នៅពេលដែលអ្នកតែងតែផ្តល់តម្លៃដល់គេ នោះអ្នកទាំងពីរមិនងាយលែសលេងគ្នាឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)