ជាធម្មតា និងជារឿងធម្មជាតិនោះ ដើម្បីពងស្វាសអាចលូតលាស់ និងបំពេញមុខងាររបស់វាបាន លុះត្រាតែវាស្ថិតនៅក្នុងកន្លែងមួយដែលត្រជាក់ជាងសីតុណ្ហភាពរាងកាយមនុស្សយើងធម្មតា នោះគឺថង់ពងស្វាសតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ផលវិបាកនៃពងស្វាសដែលមិនស្ថិតនៅកន្លែងដែលវាគួរនៅនោះមានដូចជា៖
មហារីកពងស្វាស
ជំងឺមហារីកប្រភេទនេះច្រើនតែចាប់ផ្តើមចេញពីកោសិកាក្នុងពងស្វាសដែលផលិតមេជីវិតឈ្មោលមិនពេញលក្ខណៈ។ ចំពោះហេតុផលនាំឲ្យកើតមហារីកនេះវិញក៏មិនទាន់ដឹងច្បាស់ដែរ។ ប៉ុន្តែបុរសដែលមានជំងឺពងទកគឺប្រឈមខ្ពស់ជាងគេង។ ការប្រឈមមុខនេះនឹងកាន់តែខ្ពស់ទៀតបើសិនជាពងទកនោះស្ថិតនៅក្នុងពោះ។
មានបញ្ហាក្នុងការមានកូន
ចំនួនមេជីវិតឈ្មោលទាប គុណភាពមេជីវិតឈ្មោលមិនល្អ និងការថយចុះសមត្ថភាពធ្វើឲ្យមានកូន ទំនងជាកើតមានច្រើនលើបុរសដែលមានជំងឺពងទក។ រឿងនេះអាចដោយសារតែពងស្វាសលូតលាស់មិនធម្មតា ហើយវាកាន់តែធ្ងន់ធ្ងរថែមទៀតបើសិនជាមិនបានព្យាបាលរយៈពេលយូរ។
ផលវិបាកផ្សេងៗទៀតដែលទាក់ទងនឹងទីតាំងមិនធម្មតានៃពងទកដែរនោះមានដូចជា៖
រមួលពងស្វាស
ការរមួលពងស្វាសនេះអាចបណ្តាលឲ្យកាត់ផ្តាច់លំហូរឈាម សរសៃប្រសាទ និងបំពង់បញ្ជូនទឹកកាមពីពងស្វាសទៅលិង្គបាន។ យ៉ាងណាមិញ វាគឺជាអាការៈជំងឺដែលឈឺខ្លាមងបំផុត ហើយកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមទៅពងស្វាសថែមទៀត។ បើសិនជាមិនមានការព្យាបាលលឿនទេ វាអាចនឹងបណ្តាលឲ្យអ្នកជំងឺបាត់បង់ពងស្វាសបាន។
ការប៉ះទង្គិច
បើសិនជាពងស្វាសស្ថិតក្នុងគ្រលាន វាអាចនឹងរងការខូចខាតដោយសារតែសម្ពាធប្រឆាំងនឹងឆ្អឹងថ្ងាសក្រោម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កើតជាក្លននៅគ្រលាន
បើសិនជាច្រកចេញរវាងពោះ និងគ្រលាន ធូរខ្លាំង នោះវានឹងធ្វើឲ្យកង់នៃពោះវានអាចធ្លាក់ចូលទៅក្នុងគ្រលានបានដែរ៕