នៅពេលដែលដាក់ពាក្យធ្វើការម្តងៗ យើងខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់ទទួលបានការងារដែលខ្លួនដាក់ ប៉ុន្តែតើគួរធ្វើដូចម្តេចទើបអាចទទួលក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលដាក់នោះ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដែលអាចទទួលបានការងារយ៉ាងងាយ។ តើមានវិធីអ្វីខ្លះនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ដំបូងអ្នកត្រូវតែមានCV និងCover letterដែលមានភាពទាក់ទាញ ហើយមិនស្មុគស្មាញ និងមិនរញ៉េរញ៉ៃដោយមើលទៅងាយស្រួលអាន និងមានរបៀប នោះអ្នកនឹងមានឱកាសជាប់ហើយ។
- មុនពេលដែលអ្នកទៅសំភាសន៍ អ្នកត្រូវតែដឹងពីព័ត៌មានទាំងអស់ដែលទាក់ទងនឹងក្រុមហ៊ុនដែលអ្នកចង់ធ្វើការនោះ ដោយត្រូវតែចងចាំឲ្យច្បាស់គ្រប់ជ្រុងជ្រោយ មិនត្រូវរំលងសូម្បីតែមួយចំនុចតូចឡើយ ព្រោះវាអាចធ្វើឲ្យអ្នកបាត់បង់ឱកាសការងារគ្រប់ពេល។
- នៅពេលដែលអ្នកបានសំភាសន៍ អ្នកមិនត្រូវឆ្លើយសំនួរដែលគេសួរខ្លីពេកទេ ហើយក៏មិនត្រូវវែងពេកដែរ ព្រោះវាគ្មានន័យ ដោយអ្នកត្រូវតែឆ្លើយដោយមានន័យ ហើយមិនខ្លីពេក ព្រោះវាអាចទាក់ទាញអ្នកដែលសំភាសន៍អ្នកបាន។
- សម្លៀកបំពាក់ និងការគោរពពេលវេលាពិតជាសំខាន់ណាស់ បើអ្នកស្លៀកពាក់ខុស និងទៅយឺត នោះបញ្ជាក់ថាការងារនេះនឹងរំលងអ្នកហើយ អ្នកមិនអាចទទួលបានទេដោយសារតែអ្នកផ្តល់ចំណាប់អារម្មណ៍អាក្រក់ដល់គេមុនហើយ ដូចនេះអ្នកគួរតែស្លៀកពាក់សមរម្យ មិនឆើតឆាយ និងគោរពម៉ោងឲ្យបានច្បាស់លាស់។
- ចំនុចដែលសំខាន់បំផុត ហើយក៏ជាចំនុចដែលអាចធ្វើឲ្យអ្នកបាត់បង់ការងារដោយងាយបំផុតនោះគឺ មិនគោះទ្វារនៅមុនពេលចូលបន្ទប់សំភាសន៍ វាជាទង្វើដែលគ្មានសុជីវធម៌បំផុត ហើយក៏ជាទង្វើដែលអ្នកមិនគួរធ្វើបំផុត ព្រោះអ្នកមិនដឹងថាគេនៅក្នុងនោះធ្វើអីទេ ដូចនេះបើអ្នកមិនគោះទ្វារជាសញ្ញាប្រាប់គេ នោះគេនឹងមិនអាចរៀបចំខ្លួនបាននោះទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)