ផាសិនជាផ្លែឈើដែលមិនត្រឹមតែល្អចំពោះសុខភាពអ្នកទេ ថែមទាំងអាចជួយអ្នកឲ្យគេងលក់ស្រួលទៀតផង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ផ្លែផាសិនមួយផ្លែ ស្មើនឹងផ្លែប៉ោមចំនួន១០ផ្លែ។ ក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឲ្យអ្នកមានអាយុវែង ថែមទាំងបង្កើនប្រព័ន្ធការពាររាងកាយអ្នកទៀតផង។
- នៅក្នុងនោះមានសារធាតុដែលអាចជួយបញ្ចុះសម្ពាធឈាមអ្នកផងដែរ។ ដូចនេះ ចំពោះអ្នកដែលមានសម្ពាធឈាមងាយឡើងខ្ពស់ អ្នកអាចបរិភោគផ្លែផាសិននេះបាន។
- វាជាផ្លែឈើដែលអាចនិយាយបានថាជាថ្នាំងងុយគេង។ វានឹងធ្វើឲ្យអ្នកគេងលក់ស្រួល ដោយជួយបំបាត់អារម្មណ៍តានតឹងរបស់អ្នកបាន។
- ក្រោយពេលដែលអ្នកពិសារផាសិនរួច វានឹងជួយបញ្ចេញជាតិពុលទាំងឡាយពីរាងកាយរបស់អ្នកឲ្យអស់។
- នៅក្នុងនោះក៏មានសារធាតុដែលអាចជួយធ្វើឲ្យអ្នកស្អាតផងដែរ ដោយមិនងាយចាស់ឡើយ។ ដូចនេះ អ្នកអាចពិសារផ្លែផាសិននេះបាន ដើម្បីសុខភាពរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)