នេះគឺជាសំណួរញឹកញាប់មួយដែល ឪពុកម្តាយភាគច្រើនតែងតែចោទសួរ ហើយក៏មិនទាន់បានចម្លើយណាមួយច្បាស់លាស់នៅឡើយទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនទាន់ឃើញកុមារណាឈឺនៅឡើយទេនៅពេលគេញ៉ាំទឹកដែលគេកំពុងតែងូត ឬទឹកនោះមានទឹកនោមគេក៏ដោយ។
ប៉ុន្តែការលិឍ ឬផឹកទឹកដែលមានសាប៊ូអាចបណ្តាលឲ្យគេឈឺពោះបានជាពិសេសពេលគេញ៉ាំច្រើនពេក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែរឿងនេះទំនងជាមិនកើតឡើងជាញឹកញាប់ឡើយ ព្រោះរសជាតិទឹកដែលមានសាប៊ូគឺគ្រប់គ្រាន់នឹងធ្វើឲ្យគេខ្ជាក់ចេញវិញហើយ។
ដូច្នេះបើសិនជាអ្នកចង់កុំឲ្យកូនលិឍទឹកដែលគេងូត យកល្អគួរតែដាក់របស់លេងឲ្យច្រើនក្នុងទឹកដែលគេងូតនោះទេ ព្រោះវានឹងជួយបន្លប់អារម្មណ៍គេក្នុងការលិឍទឹកនោះបាន៕