ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយកូនឲ្យបញ្ចុះកម្តៅ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ព្រោះអាចធ្វើឲ្យកូននោមច្រើន។ ដូចនេះ កម្តៅកូននឹងអាចចុះផងដែរ។ ម្យ៉ាងទៀត អ្នកក៏គួរតែឲ្យកូនបែកញើសខ្លះដែរ ព្រោះអាចធ្វើឲ្យខ្លួនកូនត្រជាក់បានដូចគ្នា។ ប៉ុន្តែ អ្នកគួរតែឲ្យកូនញ៉ាំទឹកច្រើនដូចគ្នាក្រោយពេលដែលគេបែកញើសរួច ដើម្បីការពារជាតិទឹកក្នុងខ្លួនរបស់កូន។
- នៅពេលដែលកូនក្តៅខ្លួន អ្នកមិនគួរពាក់អាវក្រាស់ឲ្យកូនទេ ព្រោះអាវក្រាស់ពេក អាចធ្វើឲ្យកម្តៅខ្លួនកូនកើនឡើងជាងមុន។ ដូចនេះ អ្នកគួរតែស្លៀកពាក់ខោអាវស្តើងៗដល់កូនបានហើយ ទើបអាចបញ្ចុះកម្តៅបានលឿន។
- អ្នកអាចជូតខ្លួនឲ្យកូន ដោយប្រើទឹកដែលមានសីតុណ្ហភាព៣៧អង្សាសេ ដើម្បីជូតខ្លួនចុះឡើងដល់កូន។ ការធ្វើបែបនេះ គឺអាចជួយឲ្យសរសៃឈាមកូនរីកធំ ដោយអាចបញ្ចេញកម្តៅចេញមក។ ដូចនេះ កម្តៅកូននឹងអាចចុះមកបានលឿន។
- ប្រសិនជាក្នុងបន្ទប់អ្នកមានម៉ាស៊ីនត្រជាក់ អ្នកគួរតែរក្សាសីតុណ្ហភាពក្នុងបន្ទប់នោះចន្លោះពី២៥ ដល់២៧អង្សាសេ។ បើមិនមាន អ្នកអាចបើកកង្ហារឲ្យបក់ចុះឡើង ដើម្បីអាចជួយឲ្យកូនឆាប់ចុះកម្តៅផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)