មែនហើយ ការរួមភេទអាចនឹងមានបញ្ហាដែរក្រោយពីសម្រាលកូនរួច ព្រោះតែខាងស្រីខ្សោយចំណង់ផ្លូវភេទ បញ្ហារាងកាយ និងគេងមិនបានគ្រប់គ្រាន់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរួមភេទប្រហែលជារឿងចុងក្រោយមួយ ប៉ុន្តែអ្នកអាចធ្វើវាបាន។ ចូររងចាំយ៉ាងហោចណាស់ ៦សប្តាហ៍សិនរហូតដល់អ្នកអាចធ្វើវាបានឡើងវិញ ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីប្រឈមនឹងបញ្ហាមួយចំនួនដែរ។
អ្វីដែលជាការរំពឹងទុក
អាចឈឺចាប់
អ្នកខ្លះធ្លាប់មានអាការៈឈឺចាប់គ្រប់ពេលរួមភេទតែម្តង ប៉ុន្តែរឿងនេះទំនងជាមានអាការៈគ្មានផាសុកភាពមួយចំនួនប៉ុណ្ណោះ។ ដូច្នេះចូរកុំរួមភេទអីបើសិនជាអ្នកនៅតែមានអាការៈហូរឈាមទៀត ព្រោះវាអាចជាសញ្ញាបញ្ជាក់ថារបួសអ្នកមិនទាន់ជាសះស្បើយនៅឡើយទេ។ ចូរចងចាំថា ការឈឺចាប់គឺជារឿងធម្មតាទេ។
អាចនឹងមានសម្រើបខ្លាំង
បើសិនជាអ្នកធ្លាប់សម្រាលកូនតាមធម្មជាតិ ក្បាច់រួមភេទមួយចំនួនដែលអ្នកធ្លាប់តែចូលចិត្តប្រើប្រាស់នោះ វាអាចនឹងធ្វើឲ្យរំខានដល់អ្នកវិញ តែក្បាច់ផ្សេងទៀតដែលអ្នកមិនចូលចិត្ត បែរជាធ្វើឲ្យអ្នកស្រួលខ្លួនទៅវិញ។ ដូច្នេះ ចូរកុំមានភាពខ្មាស់អៀនឲ្យសោះក្នុងការសាកល្បងក្បាច់រួមភេទថ្មីៗ។ វាគួរតែដល់ពេលសាកល្បងនូវអ្វីៗថ្មីៗជាលើកដំបូងដើម្បីជាការសប្បាយ និងភ្ញាក់ផ្អើល។
គ្មានចំណង់ផ្លូវភេទ
ការបំបោដោះកូនអាចនឹងរំខានដល់ចំណង់ផ្លូវភេទអ្នកបាន។ អ័រម៉ូន Prolactin ដែលជំនួយដល់ការផលិតទឹកដោះនោះអាចនឹងប្រឆាំងចំណង់ផ្លូវភេទអ្នកបាន។ ការបំបៅដោះកូនក៏អាចកាត់បន្ថយអ័រម៉ូនភេទអេស្ត្រូជែន និងកាត់បន្ថយចំណង់ផ្លូវភេទ ព្រមទាំងបណ្តាលឲ្យទ្វារមាសស្ងួតបានដែរ។ ដូច្នេះនៅពេលអ្នករួមភេទជាលើកដំបូងក្រោយពីសម្រាលកូនរួចនោះ ចូរប្រាកដថាអ្នកបានប្រើប្រាស់ទឹករំអិលបន្ថែមគ្រប់គ្រាន់ហើយ។
ក្បាច់រួមភេទដែលគួរតែសាកល្បង
ក្បាច់ម៉ែចែកអោយ
ក្បាច់នេះចង់សម្តៅទៅលើប្រុសនៅលើស្រី ហើយវាក៏ជាក្បាច់រួមភេទដ៏ល្អបំផុតក្រោយពីសម្រាលកូនរួចដែរ។ វានឹងជួយអ្នកអាចបំបាត់បញ្ហាជាច្រើន ហើយបើសិនជាអ្នកសម្រាលកូនដោយវះកាត់វិញ វាក៏មិនដាក់សម្ពាធអ្វីទៅលើពោះរបស់អ្នកដែរ។
ក្បាច់ចំណិតត្រសក់
ការក្រសោបលួងលោបក្នុងក្បាច់រួមភេទបែបចំណិតត្រសក់អាចជារឿងដ៏អស្ចារ្យមួយបើសិនជាអ្នកសម្រាលកូនដោយវះកាត់ ព្រោះវានឹងមិនដាក់សម្ពាធខ្លាំងទៅលើសម្លាកស្នាមវះកាត់លើពោះឡើយ។ ជាមួយគ្នានេះដែរ អ្នកនឹងអាចគ្រប់គ្រងជម្រៅនៃការស៊ូកបញ្ចូលលិង្គ និងប្រាកដថាវានឹងមិនមានការឈឺចាប់អ្វីឡើយ។
ខាងស្រីនៅពីលើ
ក្បាច់រួមភេទដែលខាងស្រីនៅពៅលើវិញអាចជារឿងមួយល្អណាស់ក្រោយពីសម្រាលកូនរួច ព្រោះអ្នកនឹងអាចគ្រប់គ្រងស្ថានការរួមភេទបានកាន់តែល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្បាច់រួមភេទដែលអ្នកគួរចៀសវាង
ក្បាច់ខាងប្រុងនៅពីក្រោយឬក្បាច់ឆ្កែ (Doggy)
បើសិនជាអ្នកទើបតែចាប់ផ្តើមរួមភេទឡើងវិញក្រោយពីសម្រាលកូនរួច ចូរចៀសវាងការប្រើក្បាច់ Doggy នេះ ព្រោះវាដាក់សម្ពាធខ្លាំងទៅលើតំបន់កម្រាលប៉េរីណេ ហើយអាចនឹងពិបាកក្នុងការគ្រប់គ្រងជម្រៅ និងល្បឿននៃការស៊ូកបញ្ចូលលិង្គទៀត៕