ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំរកា
បុគ្គលឆ្នាំរកា ក្នុងខែ៨នេះ ផលដែលអាចទទួលបានពីមុខរបរគឺខ្ពស់ខ្លាំង។ ជាពិសេស ក៏អាចរវល់ខ្លាំងដែរ ប៉ុន្តែការរវល់នេះ នឹងតបស្នងឲ្យគេបានយ៉ាងល្អ។ ម្យ៉ាងទៀត លាភក្រៅក៏អាចចូលមកដែរ។ ដូចនេះ ជីវភាពរបស់គេនឹងប្រែជាអស្ចារ្យខ្លាំងតែម្តង។
ឆ្នាំម្សាញ់
បុគ្គលឆ្នាំម្សាញ់ មានខួរក្បាលខ្លាំងក្នុងការប្រកបរបររកស៊ី។ ជាពិសេស ក្នុងខែ៨នេះ គេនឹងអាចក្លាយជាម្ចាស់ហាងដែលមានឈ្មោះល្បី ហើយចាប់ផ្តើមទទួលបានផលដែលរំពឹងទុកយូរមកហើយ។ ដូចនេះ អ្នកនឹងមិនលំបាកទៀតឡើយក្នុងពេលបន្តទៅនេះ។
ឆ្នាំខាល
បុគ្គលឆ្នាំខាល មានចិត្តអំណត់ខ្លាំង ហើយក៏តែងដើរតាមផែនការរបស់ខ្លួនដែរ។ ក្នុងខែ៨នេះ ក៏ជាខែដែលចាប់ផ្តើមប្រមូលបានផលហើយ។ ដូចនេះ អ្នកគួរតែធ្វើឲ្យបានល្អ ទើបទ្រព្យដែលអ្នកទទួលបានគឺខ្ពស់ខ្លាំង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)