អំឡុងពេលមករដូវ ស្ត្រីមួយចំនួន បានពើបប្រទះ នឹងបញ្ហាឈឺចុកចាប់ក្នុងពោះ ហើយរាលដាល ដល់ក្បាលទៀតផង។ ការធ្លាក់ចុះអ័រម៉ូនអឺសស្ត្រូសែន ក្រៅពីឈឺក្នុងពោះ ស្ត្រីខ្លះ បាននិយាយថា នាងឈឺក្បាលខ្លាំង អំឡុងពេលមានរដូវ។
មិនថាការឈឺចាប់ក្នុងពោះ ឬក្បាលនោះទេ ការព្យាបាលដោយខ្លួនឯងខាងក្រោមនេះ អាចជួយអ្នកបាន។
• ស្អំទឹកកក ៖ ចូរយកទឹកកកមួយដុំ រុំនឹងក្រណាត់ស្អាត រួចយកទៅដាក់ស្អំ នៅលើក្បាល ឬពោះរបស់អ្នក ដើម្បីបំបាត់ការឈឺចាប់។
• លំហាត់ប្រាណបន្ធូរអារម្មណ៍ ៖ ចូរព្យាយាមហាត់ប្រាណខ្លះៗ ដើម្បីបំបាត់ភាពតានតឹង និងស្ត្រេស។
• ញ៉ាំចំណីអាហារ ឲ្យបានគ្រប់គ្រាន់ ៖ ការប៉ូវកម្លាំង ពេលមានរដូវម្តងៗ ពិតជាសំខាន់ណាស់ ពីព្រោះ ក្នុងដំណាក់កាលនេះ រាងកាយរបស់អ្នក នឹងត្រូវបាត់បង់ឈាមមួយចំនួន ដែលជាហេតុធ្វើឲ្យអ្នក អស់កម្លាំង និងឈឺក្បាល។
យ៉ាងណាមិញ ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្ត្រខាងលើនេះមិនជោគជ័យ យើងខ្ញុំសូមណែនាំបងប្អូននូវថ្នាំបំបាត់ការឈឺចាប់ដ៏ល្អមួយ គឺ គីណាល់ © (Kinal ©)។ ថ្នាំគីណាល់ © អាចជួយអ្នកក្នុងការគ្រប់គ្រងការឈឺចាប់នានាបានយ៉ាងមានប្រសិទ្ធភាព។
ថ្វីបើអ្នកអាចញ៉ាំថ្នាំនេះដោយគ្មានវេជ្ជបញ្ជា ពេលអ្នកឈឺចាប់ ប៉ុន្តែ សូមធានាថា អ្នកបានអនុវត្តតាមការណែនាំ និងកម្រិតថ្នាំទាំងអស់នៅលើសំបកវេចខ្ចប់។ ប្រសិនបើការឈឺកដៃរបស់អ្នកមិនប្រសើរទេ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក សម្រាប់ការពិនិត្យ និងជម្រើសនៃការព្យាបាលដែលស័ក្តសមសម្រាប់អ្នក៕