ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបថែរក្សាស្បែកក្នុងរដូវក្តៅរបស់ស្ត្រីមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយគួរតែពិសារអាហារដែលមានផ្ទុកវីតាមីនសេឲ្យបានច្រើន ដូចជា ក្រូច ស្ត្រប៊ឺរី ឬបន្លែជាដើម។ ជាពិសេស អ្នកក៏គួរតែបរិភោគអាហារដែលមានផ្ទុកវីតាមីនB6 រួមទាំងទឹកដោះគោ និងផលិតផលដែលធ្វើពីទឹកដោះគោ ទើបអាចរក្សាស្បែកអ្នកឲ្យសស្អាតខ្លាំងក្នុងរដូវក្តៅបែបនេះ។
- អ្នកម្តាយគួរតែគេងឲ្យបានគ្រប់ ព្រោះការគេងនេះ អាចធ្វើឲ្យស្បែកអ្នកស្អាតខ្លាំង ដោយមិនចាំបាច់ប្រើប្រាស់គ្រឿងសម្អាងផ្សេងៗ។
- អ្នកម្តាយមិនគួរផាត់មុខក្រាស់ពេកទេ ហើយក៏មិនគួរប្រើគ្រឿងសម្អាងច្រើនពេកដែរ ព្រោះអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ ថែមទាំងសម្រស់អ្នកផងដែរ។
- ក្នុងរដូវក្តៅបែបនេះ អ្នកគួរតែប្រើប្រាស់គ្រឿងសម្អាងដែលគេធ្វើឡើងសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងរដូវក្តៅបែបនេះ ទើបមិនធ្វើប៉ះពាល់ដល់អ្នក និងកូនក្នុងផ្ទៃបានយ៉ាងងាយជាទីបំផុត។
- អ្នកម្តាយគួរតែហាត់ប្រាណខ្លះ ដោយមិនគួរមិនធ្វើអ្វីទេ ព្រោះការហាត់ប្រាណនេះ អាចជួយកាត់បន្ថយស្នាមសង្វាររបស់អ្នក ដោយធ្វើឲ្យអ្នកអាចរក្សាសម្រស់បានយ៉ាងល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)