យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC បានឲ្យដឹងថា ជាតិដែកសម្រាប់ប៉ះធ្មេញអាចនឹងជ្រាប់ចេញមកខាងក្រៅក្រោយពីស្គេនរួច។ ការពិសោធន៍ជាច្រើនបានរកឃើញថា ធ្មេញដែលប៉ះរួច ហើយធ្វើការស្គេន MRI ដែលមានថាមពលខ្លាំងអាចធ្វើឲ្យជ្រាប់ជាតិបារតកាន់តែច្រើនទៅក្នុងបំពង់ធ្វើតេស្តនៃទឹកមាត់សិប្បនិមិត្ត ជាងធ្មេញដែលប៉ះពាល់នឹងម៉ាស៊ីនស្គេននេះផ្ទាល់។
Silver-coloured Amalgam ដែលផ្ទុកទៅដោយជាតិបារត ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ប៉ះធ្មេញក្នុងប្រទេសអង់គ្លេស។ ថ្វីបើការប៉ះធ្មេញដោយ Amalgam នេះអាចបញ្ចេញជាតិប៉ារតកម្រិតទាបក៏ដោយ ជាពិសេសពេលដាក់វា ឬដក់វាចេញ តែវាមិនមានអំណះអំណាងណាមួយដែលបញ្ជាក់ថា ការប៉ះពាល់នឹងជាតិបារតចេញពីការប៉ះធ្មេញដោយ Amalgam មានឥទ្ធិពលគ្រោះថ្នាក់ដល់សុខភាពឡើយ។
ការស្គេន MRI ប្រហែលជាផ្តល់កម្តៅដល់ Amalgam របស់ធ្មេញ ដែលវាអាចបង្កើនការជ្រាប់ចេញនៃជាតិបារតបាន។ តាមការសិក្សាពីមុនៗដែលប្រើប្រាស់ម៉ាស៊ីនស្គេន MRI ថាមពលខ្លាំងកម្រិតស្តង់ដារមិនបានរកឃើញអំណះអំនាងណាមួយថា បង្កើនចំនួនជាតិបារតឡើយ។
ប៉ុន្តែការស្រាវជ្រាវជាច្រើនបានពិនិត្យទៅលើអ្វីដែលត្រូវបានគេដឹងថាជាម៉ាស៊ីនស្គេន MRI ទំហំ ៧.០តេស្លា។ ម៉ាស៊ីនមួយនេះនឹងផលិតនូវរលកម៉ាញ៉េទិចដែលមានថាមពលកាន់តែខ្លាំងជាង ម៉ាស៊ីនស្គេន MRI ធម្មតា ដូច្នេះថ្មីៗនេះវាត្រូវបានគេប្រើប្រាស់ជាចំបងសម្រាប់តែការស្រាវជ្រាវ និងសិក្សាប៉ុណ្ណោះ។ វាក៏ត្រូវបានគេកម្រនឹងប្រើប្រាស់ដើម្បីកំណត់រោគវិនិច្ឆ័យបែបស្តង់ដែរ។
ការសិក្សាបែបពិសោធន៍មួយនេះបានប្រើប្រាស់បំពង់ធ្វើតេស្តជាច្រើនជាមួយនឹងការចម្រាញចេញពីធ្មេញ និងទឹកមាត់សិប្បនិមិត្ត។ យើងមិនបានដឹងថាតើលទ្ធផលនឹងដូចគ្នាជាមួយនឹងអ្នកដែលប៉ះធ្មេញនោះបានថត MRI ឬមានការជ្រាប់ចេញរបស់ជាតិបារតចូលទៅក្នុងខ្លួនដែលនាំឲ្យគ្រោះថ្នាក់ឬអត់ឡើយ៕