របបអាហារសម្រកទម្ងន់ជាច្រើនតែងតែពពាយណាថា វាអាចជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងលឿន។ មែនហើយ វាគ្មានអ្វីត្រូវឆ្ងល់ថាហេតុអ្វីបានជាវាមិនមានប្រសិទ្ធភាពឡើយ ដោយសារតែវាអាចធ្វើឲ្យការរំលាយអាហារយឺត ដូច្នេះក៏មិនធ្វើឲ្យអ្នកឆាប់ឃ្លានដែរ។ យ៉ាងណាមិញ បើសិនជាអ្នកចង់បង្កើនល្បឿននៃការរំលាយអាហារ ការញ៉ាំញឹកញាប់គឺជារឿងដែលត្រូវធ្វើ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្នកត្រូវចាំថា ត្រូវញ៉ាំតែអាហារផ្តល់សុខភាព និងជ្រើសរើសការញ៉ាំអាហារតិចៗបានហើយ។ យ៉ាងណាមិញ លើលោកនេះមិនទាន់មានអាហារណាដែលគេរកឃើញថាអាចសម្រកទម្ងន់បានក្នុងពេលមួយភ្លេតឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកពិតជាចង់បានរាងស្លីមលឿនមែន ចូរប្រាកដថា អ្នកបានញ៉ាំផ្លែប៉ោមពណ៌បៃតងជាទៀងទាត់។ ខាងក្រោមនេះគឺជាហេតុផលដែលផ្លែប៉ោមមួយនេះជួយឲ្យមានរាងស្លីម៖
មានសារធាតុ Polyphenols ច្រើន
សារធាតុមួយនេះគឺជាអង់ទីអុកស៊ីដង់របស់ធម្មជាតិ ហើយវាក៏ល្អខ្លាំងក្នុងការកំចាត់ចោលសម្ពាធអុកស៊ីតកម្មផងដែរ។ អ្នកវិទ្យាសាស្រ្តនិយាយថា មានបញ្ហាខុសៗគ្នាជាច្រើនដែលអាចបង្កជាសម្ពាធអុកស៊ីតកម្មបាន ហើយការឡើងទម្ងន់គឺជាហេតុផលមួយផងដែរ។ ការផ្គត់ផ្គង់នូវសារធាតុ Polyphenols ដល់រាងកាយគ្រប់គ្រាន់គឺជារឿងសំខាន់ដើម្បីការពារកុំឲ្យមានសម្ពាធអុកស៊ីតកម្ម និងការឡើងទម្ងន់បាន។
ជាតិសរសៃជួយការពារភាពឃ្លាន
ផ្លែប៉ោមពណ៌បៃតង មិនខុសគ្នានឹងផ្លែប៉ោមពណ៌ផ្សេងឡើង គឺសម្បូរទៅដោយជាតិសរសៃ។ គ្រប់គ្នាដឹងហើយថា របបអាហារដែលមានជាតិសរសៃខ្ពស់គឺល្អបំផុតសម្រាប់ទប់ស្កាត់ការទល់លាមក។ ម៉្យាងវិញទៀត ជាតិសរសៃអាចជួយឲ្យអ្នកបន្ទោបង់បានទៀងទាត់ផងដែរ។ របបអាហារសម្បូរជាតិសរសៃប្រហែលជាបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំនៅថ្ងៃណាមួយផងដែរ។ យ៉ាងណាមិញ ការញ៉ាំផ្លែប៉ោមពណ៌បៃតងគឺល្អបំផុតសម្រាប់អ្នកដែលកំពុងតែស្វែងរកមធ្យោបាយជួយការពារកុំឲ្យចេះតែឆាប់ឃ្លានពេកបាន។ នេះដោយសារតែជាតិសរសៃនៅក្នុងក្រពះយូរ ហើយក៏ឆ្អែតបានយូរដែឬ។
ទឹកជំរុញដល់ការស្រកទម្ងន់ដែរ
អ្នកជំនាញបាននិយាយថា ផ្លែប៉ោមពណ៌បៃតងគឺជាផ្លែឈើដែលមានជាតិទឹកច្រើនបំផុត។ ផ្លែប៉ោមពណ៌បៃតងដែលមិនបកសម្បក ១០០ក្រាម មានជាតិទឹកប្រហែល ៨៦ភាគរយ។ មានន័យថា ការញ៉ាំផ្លែឈើមួយនេះជាអាហារសម្រន់ នឹងជួយផ្តល់ជាតិទឹកកាន់តែគ្រប់គ្រាន់ដល់រាងកាយ។ សម្រាប់អ្នកដែលចង់បានរាងស្អាត វាពិតជាដំណឹងល្អណាស់សម្រាប់ពួកគេ។ ម៉្យាងវិញទៀត ការខ្សោះជាតិទឹកគឺជារឿងមួយដ៏សំខាន់ដែលធ្វើឲ្យអ្នកទទួលបានរាងស្លីមឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាតិទឹកដែលមានក្នុងផ្លែប៉ោមពណ៌បៃតង នឹងជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត ដូច្នេះក៏អាចសន្សំលុយមិនឲ្យអ្នកទិញអាហារញ៉ាំមិនផ្តល់សុខភាពបានដែរ៕