ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអារម្មណ៍ដែលអាចធ្វើឲ្យអ្នកបាត់បង់សុភមង្គលបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរគិតច្រើន ហើយបាត់បង់ជំនឿចិត្តលើគ្នាទេ ព្រោះជំនឿចិត្តនេះពិតជាសំខាន់ណាស់។ បើអ្នកចាប់ផ្តើមមិនមានជំនឿចិត្តលើគ្នា នោះសុភមង្គលអ្នកក៏បាត់បង់តាមនោះដែរ ដោយធ្វើឲ្យអ្នករស់នៅក្នុងស្ថានភាពមួយដែលសង្ស័យនឹងគ្នារហូត។
- ប្រសិនជាអ្នកតែងតែចង់គិតបានផលប្រយោជន៍ពីបុរសដែលអ្នកស្រឡាញ់ នោះអ្នកនឹងមិនអាចមានសុភមង្គលឡើយ ព្រោះអ្នកមិនបានស្រឡាញ់គេទេ ដោយអ្នកគ្រាន់តែចង់គេងយកប្រយោជន៍ពីគេតែប៉ុណ្ណោះ។ ដូចនេះ បើអ្នកសម្រេចចិត្តនៅជាមួយគ្នាហើយ អ្នកគួរតែកុំគិតពីផលប្រយោជន៍ទាំងនោះឲ្យសោះ។
- នៅពេលដែលរស់នៅជាមួយគ្នា អ្នកមិនគួរយកសម្ពាធការងារមកដាក់លើស្នេហាអ្នកឡើយ ព្រោះអាចបំផ្លាញសុភមង្គលអ្នកបាន។ នៅពេលដែលអ្នកយកសម្ពាធទាំងនោះមកពាក់ព័ន្ធនឹងមនោសញ្ចេតនាអ្នកទាំងពីរ នោះអ្នកនឹងមិនអាចសប្បាយចិត្តបានឡើយ ដោយមានតែរឿងឈ្លោះគ្នាតែប៉ុណ្ណោះ។ ដូចនេះ អារម្មណ៍ទាំងឡាយខាងលើ គួរតែកាត់បន្ថយ ដើម្បីទទួលបានសុភមង្គលពិតប្រាកដ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)