មនុស្សភាគច្រើនដែលធាត់ៗភាគច្រើនធាត់នៅពាក់កណ្តាលខ្លួនតែម្តង។ ជាតិខ្លាញ់ដែលលើសនេះគឺជាកត្តាប្រឈមនឹងជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺបេះដូង ហេតុដូច្នេះហើយយកល្អគួរតែសម្រកជាតិខ្លាញ់នេះឲ្យបានកាន់តែលឿនកាន់តែល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវវិធីមួយចំនួនដែលអាចជួយសម្រកខ្លាញ់នៅក្បាលពោះកាន់តែលឿន និងមានប្រសិទ្ធភាព៖
ធ្វើលំហាត់ប្រាណសម្រាប់បេះដូងសរសៃឈាម
ក្នុងពេលធ្វើលំហាត់ប្រាណបេះដូងសរសៃឈាម ឬបែបអ៊ែរ៉ូបិក គឺជាមធ្យោបាយដ៏ល្អមួយក្នុងការរំលាយជាតិខ្លាញ់ ខណៈពេលដែលពង្រឹងដល់សុខភាពទូទៅផង។ ការសិក្សាបានបង្ហាញថា វាគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្តល់ភាពរឹងមាំដល់តំបន់ពាក់កណ្តាលខ្លួន ខណៈពេលដែលជួយសម្រកខ្លាញ់ចង្កេះផង។ យកល្អគួរតែហាត់ពី ១៥០ ទៅ ៣០០នាទីជារៀងរាល់សប្តាហ៍ ឬអាចត្រឹម ២០ ទៅ៤០នាទីក្នុងមួយថ្ងៃក៏បានដែរ។
ញ៉ាំអាហារសម្បូរជាតិសរសៃ ជាពិសេសសរសៃរលាយ
ជាតិសរសៃរលាយនឹងបឺតស្រូបជាតិទឹកច្រើន ហើយក៏បន្ថយការធ្វើចលនារបស់អាហារក្នុងពោះវៀនដែឬ។ ការសិក្សាបានឲ្យដឹងថា ជាតិសរសៃជួយពន្យាពេលការរំលាយអាហារ ដូច្នេះអ្នកនឹងឆ្អែតបានកាន់តែយូរ។ ជាតិសរសៃរលាយនឹងជួយបន្ថយការបឺតស្រូបកាឡូរីចេញពីអាហារថែមទៀត។ ប្រភពជាតិសរសៃរលាយដ៏ល្អមានដូចជា សណ្តែក ផ្លែប័រ និងបឺរីពណ៌ខ្មៅ
បន្ថយការញ៉ាំកាបូអ៊ីដ្រាតកៃឆ្នៃ
កាបូអ៊ីដ្រាតគឺជាប្រភពនៃថាមពលមួយសម្រាប់រាងកាយ ប៉ុន្តែមិនមែនកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែមានប្រយោជន៍ឡើយ។ រាងកាយនឹងបំលែងកាបូអ៊ីដ្រាតទៅជាជាតិស្ករ។ នៅពេលអ្នកញ៉ាំស្ករកាន់តែច្រើនជាងតម្រូវការ វានឹងរក្សាទុកក្នុងខ្លួនជាខ្លាញ់ទៅវិញ។ ដូច្នេះការបន្ថយការញ៉ាំគឺជារឿងល្អបំផុត។
ស៊ូនឹងការហាត់ប្រាណ
ការដែលស៊ូនឹងការហាត់ប្រាណបានជាប់ អាចជួយអ្នកកាន់តែបន្ថយការញ៉ាំកាឡូរីកាន់តែច្រើនបាន តែមិនធ្វើឲ្យបាត់បង់សាច់ដុំឡើយ។ ជាមួយគ្នានេះដែរ ការហាត់ប្រាណយកសាច់ដុំអាចជួយរាងកាយរំលាយកាឡូរីកាន់តែច្រើនពេលកំពុងតែសម្រាក។ លំហាត់ប្រាណដែលគួរតែស៊ូនោះគឺ ការលើកទម្ងន់យកសាច់ដុំតែម្តង។
ញ៉ាំប្រូតេអ៊ីនក្រឡុក
ប្រូតេអ៊ីនក្រឡុកគឺជាមធ្យោបាយដ៏ងាយស្រួលមួយក្នុងការបន្ថែមប្រូតេអ៊ីនទៅក្នុងរបបអាហារ។ ការទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរបបអាហារបែបនេះនឹងបង្កើនការរំលាយអាហារ បន្ថយចំណង់អាហារ និងជំរុញដល់ការស្រក់ខ្លាញ់ ជាពិសេសតំបន់ក្បាលពោះតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបានបង្ហាញទៀតថា ការបន្ថែមប្រូតេអ៊ីនក្រឡុកទៅក្នុងរបបអាហារសម្រកទម្ងន់ ប្រហែលជាមានប្រសិទ្ធភាពក្នុងការសម្រកខ្លាញ់នៅចង្កេះដែរ៕