តើអ្នកជាមនុស្សដែលកំពុងតែយកចិត្តទុកដាក់ខ្លាំងទៅលើសម្រស់មែនទេ? បើសិនជាចឹងមែន អត្ថបទមួយនេះនឹងមានប្រយោជន៍ខ្លាំងសម្រាប់អ្នកហើយ ព្រោះ ខ្ញុំនឹងបង្ហាញអំពីវិធីខ្លះៗដែលអាចជួយបន្ថយការប្រឈមនឹងការកើតសង្វានៅលើស្បែក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)និយាយដល់ការកើតសង្វា ការបង្ការតែងតែជារឿងល្អជាងការព្យាបាលហើយ ព្រោះវាមិនត្រូវការចំណាយច្រើន។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាវិធីខ្លះៗដែលអាចជួយកាត់បន្ថយការកើតសង្វាលើស្បែកបាន៖
រក្សាទម្ងន់ឲ្យនៅសុខភាពល្អ
មូលហេតុញឹកញាប់មួយចំនួននៃការកើតសង្វាគឺការធាត់ឡើងទម្ងន់ និងស្រកទម្ងន់វិញលឿនពេក។ ហេតុដូច្នេះហើយ ការដែលមានទម្ងន់នៅសុខភាពល្អគឺជារឿងល្អមួយបើសិនជាមិនចង់ឲ្យកើតជាស្នាមសង្វានៅលើពោះ ភ្លៅ កំប៉េះគូថ និងដៃទេ។
ឡើងទម្ងន់ឲ្យបានត្រឹមត្រូវក្នុងពេលមានផ្ទៃពោះ
ដើមហេតុដ៏ធំមួយទៀតដែលនាំឲ្យកើតសង្វាគឺការមានផ្ទៃពោះ។ ដំណឹងល្អនៅះគឺថា ស្រ្តីម្នាក់អាចលុបបំបាត់ការចេញស្នាមសង្វាច្រើនបាន តាមរយៈធ្វើយ៉ាងណាកុំឲ្យឡើងទម្ងន់ខ្លាំងពេក។ ការសហការណ៍ជាមួយពេទ្យឆ្មបនឹងជួយអ្នកកំណត់ដឹងថា ការឡើងទម្ងន់ប៉ុណ្ណាទើបអាចទប់ស្កាត់ការកើតសង្វាបាន។
ញ៉ាំវីតាមីន C ឲ្យបានគ្រប់គ្រាន់
គ្រប់គ្នាដឹងហើយថា វីតាមីន C មានសារៈសំខាន់បំផុតក្នុងការថែរក្សាប្រព័ន្ធភាពស៊ាំឲ្យនៅខ្លាំងល្អ។ ជាអកុសល មិនមានមនុស្សជាច្រើនទេដែលដឹងថា វាគឺជារឿងសំខាន់មួយដែលត្រូវថែរក្សាស្បែកឲ្យមានសុខភាពល្អ ហើយស្រស់ស្អាតទៀត។ វីតាមីន C មានសារៈសំខាន់សម្រាប់រាងកាយក្នុងការសំយោគកូឡាជែន សម្រាប់ទប់ស្កាត់ការកើតសង្វាបាន។
វីតាមីន D
អ្នកជំនាញខាងសុខភាពស្បែកយល់ស្របថា វីតាមីន D ក៏សំខាន់សម្រាប់ថែរក្សាស្បែកឲ្យរឹងមាំ និងសុខភាពល្អដែរ។ នេះដោយសារតែ ការនៅក្រោមពន្លឺព្រះអាទិត្យពីរបីនាទីមុនម៉ោង ១០ព្រឹក និងក្រោយម៉ោង ៤រសៀល អាចជាវិធីទទួលបានវីតាមីន D យ៉ាងឆ្លាតវៃ។ ជីវជាតិមួយនេហអាចបង្ការការកើតស្នាមសង្វាបានយ៉ាងល្អ។
លាបក្រែមផ្តល់សំណើមឲ្យទៀងទាត់
ការលាបក្រែមផ្តល់សំណើមនឹងជួយប្រាកថា ស្បែកនៅតែទទួលបានការផ្តល់ជីវជាតិ ដែលជួយបន្ថយការកើតស្នាមសង្វាបានយ៉ាងល្អ។ យ៉ាងណាមិញ អ្នកក៏មិនបាច់ទិញផលិតផលផ្តល់សំណើមលាបក៏បានដែរ គ្រាន់តែយកប្រេងអូលីវ ឬប្រេងដូងក៏អាចជួយផ្តល់សំណើមដល់ស្បែកយ៉ាងអស្ចារ្យផងដែរ។
ញ៉ាំទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ
ការញ៉ាំទឹកប្រហែល ២លីត្រក្នុងមួយថ្ងៃ អាចជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួនបាន។ អ្នកជំនាញខាងសុខភាពស្បែកក៏បានណែនាំដូចគ្នានដែរ។ ក្រៅពីបន្ថយការកើតស្នាមសង្វា ការបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ ក៏សំខាន់សម្រាប់ផ្តល់ភាពភ្លឺរលោងដល់ស្បែក និងរក្សាភាពក្មេងវ័យថែមទៀតផង។
ញ៉ាំអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី
អាស៊ីតខ្លាញ់អូមេហ្គាបីក៏ជួយថែរក្សាស្បែកឲ្យមានសំណើមពីខាងក្នុងមកក្រៅដែរ។ ចំពោះប្រភពអាហារដ៏ល្អបំផុតនោះមានដូចជា ផ្លែប័រ គ្រាប់ធញ្ញជាតិ និងត្រីសម្បូរខ្លាញ់ដូចជាត្រីសាលម៉ុងជាដើម។ អាស៊ីតខ្លាញ់អូមេហ្គាបីក៏ល្អសម្រាប់សុខភាពបេះដូងផងដែរ។
ចៀសវាងការជក់បារី
ការជក់បារីត្រូវបានគេចាត់ទុកថាជាហេតុផលមួយនាំឲ្យអាយុខ្លី ដោយសារតែវាធ្វើឲ្យប្រឈមខ្ពស់នឹងជំងឺមហារីកសួត និងជំងឺបេះដូងសរសៃឈាម។ តើអ្នកមានដឹងទេថា វាក៏អាចបង្កើនភាពចាស់របស់ស្បែក និងឆាប់កើតសង្វាដែរទេ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកជំនាញខាងសុខភាពស្បែកនិយាយថា ការជក់បារី អាចបំផ្លាញជាលិកាស្បែកដែលមានសុខភាពល្អ ហើយក៏បំផ្លាញកូឡាជែនផងដែរ៕