យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បានឲ្យដឹងថា ការដែលទៅព្យាបាលជំងឺជួបពេទ្យមុខដដែលៗគ្រប់ពេលអាចជួយបន្ថយការប្រឈមនឹងសេចក្តីស្លាប់បាន។ រឿងនេះបានមកពីការរំលឹកឡើងវិញនៃទិន្នន័យដែលធ្វើឡើងដោយការសិក្សាមុនៗចំនួន ២២ ដើម្បីចង់ដឹងថា ការបន្តការថែទាំសុខភាព តាមរយៈការជួបពេទ្យមុខដដែល មានជាប់ទាក់ទងនឹងការស្លាប់មុនអាយុឬអត់។
ភាគច្រើននៃការសិក្សាទាំងនេហបានរកឃើញការថយចុះនៃការស្លាប់ជាមួយនឹងការកើនឡើងនៃការបន្តទទួលសេវាថែទាំសុខភាព។ ប៉ុន្តែការរកឃើញនេះគ្រាន់តែមានលក្ខណៈល្អដូចនឹងការសិក្សាដែលបានធ្វើប៉ុណ្ណោះ។ ការសិក្សាទាំងនេះកើតចេញពីប្រទេសជាច្រើនខុសៗគ្នាជាមួយនឹងប្រព័ន្ធគ្រប់គ្រងសុខភាពលក្ខណៈខ្ពស់ ដោយភាគច្រើនគឺបានមកពីអាមេរិកខាងជើង ជាមួយនឹងអង់គ្លេសតែ ៣ប៉ុណ្ណោះ។
ការសិក្សាមានលក្ខណៈខុសគ្នាទាក់ទងនឹងវិធីសាស្រ្ត និងរបៀបដែលពួកគេពិនិត្យលើការបន្តថែទាំសុខភាព ដែលវាមិនមែនជាអ្វីដែលអ្នកស្រាវជ្រាវចង់បញ្ចូលទៅជាមួយគ្នាឡើយ។ ក្នុងនោះដែរមានប្រហែលពាក់កណ្តាលបណ្តណោះនៃគ្រូពេទ្យពិនិត្យជំងឺគឺជា GPs ឬវេជ្ជបណ្ឌិតប្រចាំគ្រួសារ។ វាមិនត្រូវបានគេដឹងថា តើមានគ្រូពេទ្យប៉ុន្មាននាក់កំពុងតែព្យាបាលជំងឺរយៈពេលវែងដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ឬកំពុងតែព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យទេ។
នេះគឺជាការរំលឹកឡើងវិញជាលើកដំបូងដើម្បីពិនិត្យមើលទាក់ទងនឹងសំណួរដែឡសួរថា តើការជួបគ្រូពេទ្យមុខដដែលៗដើម្បីព្យាបាលជំងឺ អាចជួយបន្ថយការស្លាប់ឬអត់ ដូច្នេះវាអាចនឹងមានតម្លៃកាន់តែច្បាស់នៅពេលដែលមានតម្រូវការស្រាវជ្រាវកាន់តែច្រើនទៀត។
ប៉ុន្តែដោយសារតែភាពខុសគ្នានៃប្រទេស វិធីសាស្រ្ត និងប្រភេទនៃគ្រូពេទ្យដែលធ្វើការសិក្សា វាពិបាកនឹងទាញរកនូវការសន្និដ្ឋានដ៏ច្បាស់លាស់ណាស់៕