ការដែលឈានជើងដល់អាយុជាយុវវ័យ វាតែងតែមានការពិបាកមួយក្នុងការប្រឈមនឹងជំងឺមុន ហើយក៏ត្រូវការជួបជាមួយអ្នកជំនាញខាងរោគសើស្បែកជាច្រើនដើម្បីព្យាបាលដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែបើសិនជាអ្នកចង់សាកល្បងវិធីផ្សេងក្រៅពីជួបអ្នកជំនាញខាងរោគសើស្បែក និងមិនចង់ប្រើប្រាស់ថ្នាំពេទ្យច្រើននោះ យកល្អគួរតែសាកល្បងវិធីទាំងបីខាងក្រោមនេះសិនទៅ។
ចៀសវាងការញ៉ាំអាហារបង្កការរលាក
អាហារបង្កការរលាកចង់សម្តៅទៅលើអាហារធ្វើពីទឹកដោះគោ ព្រោះវាអាចធ្វើឲ្យកើនឡើងស្លេស្តក្នុងខ្លួនផង និងរលាកកាន់តែខ្លាំងទៀត។ កាលណាមានស្លេស្តក្នុងខ្លួនច្រើន វាអាចបណ្តាលឲ្យស្ទះរន្ធញើស និងប្រឈមកាន់តែខ្លាំងនឹងការកើតមុនទៀត។ ដូច្នេះយកល្អគួរតែចៀសវាងអាហារទាំងនេះយ៉ាងហោចណាស់ ៦សប្តាហ៍សិន។
ប្រើថ្នាំបំប៉នជាតិស័ង្គសី
ជាតិស័ង្គសីនឹងជួយរំលាយអ័រម៉ូន Androgen ដែលនាំឲ្យកើតមុន។ ចូរប្រើថ្នាំនេះយ៉ាងហោចណាស់ ២៥ ទៅ៥០មីលីក្រាម ទើបមានប្រយោជន៍ក្នុងការបំបាត់បញ្ហាមុនលើស្បែកបាន។ ថ្នាំបំប៉នមួយនេះដែរក៏មានប្រយោជន៍ក្នុងការពង្រឹងដល់ប្រព័ន្ធភាពស៊ាំ និងបន្ថយចំនួនបាក់តេរីដែលនាំឲ្យកើតមុនដែរ។
ញ៉ាំប្រូបាយអូទិកដែលល្អៗ
ស្បែកគឺជាចំណាំងផ្លាតរបស់ពោះវៀន។ ដូច្នេះ បើសិនជាអ្នកមិនបានធ្វើល្អចំពោះបាក់តេរីល្អៗក្នុងពោះវៀនទេ វានឹងផ្តល់ទុក្ខទោសដល់ស្បែកបានដូចជា កើតមុន មានជំងឺតាអក និងរលាកស្បែកជាដើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីដោះស្រាយបញ្ហានេះ យកល្គួរតែញ៉ាំថ្នាំដែលមានជាតិប្រូបាយអូទិកល្អៗដើម្បីបង្កើនចំនួនបាក់តេរីល្អៗក្នុងពោះវៀន៕