ការគេងភ្នែកទន្សាយ ឬគេងលក់តែភ្នែកនៅបើក ពិតជាមើលទៅចម្លែកមែន ប៉ុន្តែវាជារឿងធម្មតាទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការគេងភ្នែកទន្សាយនេះគ្មានអ្វីគ្រោះថ្នាក់ទេ ហើយវាក៏មិនសូវកើតមានច្រើនលើទារកទើបនឹងកើតដែរ ដូច្នេះវាមិនមអាចបញ្ជាក់ថា ក្មេងមានបញ្ហាក្នុងការគេងឡើយ។
គ្មាននរណាម្នាក់ដឹងច្បាស់ថា ហេតុអ្វីបានជាទារកខ្លះគេងបើកភ្នែកអញ្ចឹងទេ។ ប៉ុន្តែវាអាចនឹងមានអ្វីមួយដែលត្រូវធ្វើជាមួយនឹងការចំណាយពេលច្រើនលើ REM Sleep។ ការគេងបើកភ្នែកកើតឡើងក្នុងពេល REM មានន័យថា វាអាចជាពេលវេលាដែលមានភាពសកម្មកាន់តែច្រើនក្នុងវដ្តនៃការគេង។ ទារកនឹងចំណាយពេលច្រើនលើ REM Sleep នេះច្រើនជាងមនុស្សធំរហូតដល់ ៥០ភាគរយឯណោះ។
បើសិនជាករណីកូនគេងបើកភ្នែកបែបនេះរំខានអ្នក អ្នកក៏អាចបិទត្របកភ្នែកគេថ្នមៗវិញបានដែរ។ យ៉ាងណាមិញ ចូរពិគ្រោះជាមួយពេទ្យកុមារបើសិនជាការគេងបើកភ្នែករបស់កូនអ្នកកើតឡើងច្រើនម៉ោងៗ ឬមានការស្ងួត ឬរលាកភ្នែក។ អ្វីដែលជាករណីកម្រនោះគឺ វាអាចធ្វើឲ្យភ្នែករបស់ក្មេងមិនអាចបិទធម្មតាវិញបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ករណីដ៏កម្រមួយទៀតគឺថា វាអាចជាសញ្ញាមួយនៃបញ្ហាសុខភាពរបស់មនុស្សធំដែរនោះគឺ ការខូចសរសៃប្រសាទនៅមុខ មានបញ្ហានៅក្រពេញទីរ៉ូអ៊ីត មានដុំសាច់ណាមួយ៕