ក្មេងៗនៅវ័យប៉ុណ្ណេះ គឺចាប់ផ្តើមចូលរៀននៅសាលាហើយ ដូច្នេះគេអាចនឹងបើកមាត់និយាយច្រើនទៅកាន់មនុស្សជុំវិញខ្លួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ឥឡូវនេះគេធំហើយ អ្នកក៏អាចរំពឹងទុកថា គេអាចនិយាយពាក្យកុហកច្រើនជាងការនិយាយតែការពិត និងត្រង់ៗដូចកាលពីគេនៅតូចទៀតហើយ។ ការកុហករបស់គេក៏មិនមែនដោយសារតែគេធ្វើអ្វីខុសនោះទេ។ ក្នុងអាយុប៉ុណ្ណេះ ក្មេងគឺមានការលូតលាស់ច្រើនខាងអារម្មណ៍នៃការកុហក ដូចជាត្រូវការអារម្មណ៍ល្អដើម្បីនៅឆ្ងាយពេលការសួរដេញដោលច្រើនជាដើម។ អ្វីដែលជាដំណឹងល្អនោះគឺថា ក្មេងដែលចូលសាលាបែបនេះគឺដឹងហើយនូវភាពខុសគ្នារវាងអ្វីដែលខុស និងត្រូវ ឬគេអាចនឹងមិនមានបំណងចង់កុហកខុសហេតុផលនោះទេ។
ដំបូងឡើយ អ្នកត្រូវតែដឹងថាអ្នកនឹងត្រូវដោះស្រាយអ្វីសំខាន់ជាងគេ។ មុនពេលអ្នកបង្រៀនកូនពីមូលហេតុដែលត្រូវឈប់និយាយកុហក អ្នកគួរតែដឹងសិនថា ហេតុអ្វីបានជាគេជ្រើសរើសការបំពាន់ការពិតបែបនេះ។ ខាងក្រោមនេះគឺជារឿងដែលកើតមានជាញឹកញាប់ដែលធ្វើឲ្យក្មេងចូលចិត្តនិយាយកុហក៖
ខ្លាចទទួលពិន័យ៖ក្មេងដែលចូលរៀននៅសាលាហើយ គឺអាចដឹងហើយថាមានអ្វីខុសឆ្គងដែលគេបានធ្វើ ដូច្នេះគេច្រើនតែចង់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីកុំឲ្យគេដឹង។ អ្វីដែលជាបំណងធំក្នុងរឿងនេះគឺគ្រាន់តែបញ្ចៀសការមិនសប្បាយចិត្តរបស់អ្នកនៅជុំវិញខ្លួន ឬការពិន័យ។ ដូច្នេះបើសិនជាអ្នកមិនដាក់ពិន័យ ឬស្តីឲ្យគេនូវអ្វីដែលគេបានធ្វើខុសទេ ឬពេលដែលគេសារភាពកំហុស គេពិតជាមិននិយាយកុហកទៀតឡើយ។ អ្វីដែលសំខាន់ដែលអ្នកអាចធ្វើបាន គឺត្រូវរំងាប់អារម្មណ៍ និងព្យាយាមពន្យល់គេថាការកុហកមិនមែនជារឿងល្អទេ និងប្រាប់គេអំពីសារៈសំខាន់នៃការទទួលខុសត្រូវនូវអ្វីដែលយើងបានធ្វើ។
កុហកដោយសារតែខ្ជិល៖មនុស្សយើងតែងមានទម្លាប់ល្អៗក្នុងការរស់នៅ ជាពិសេសវាចាប់ផ្តើមចេញពីក្មេងដែលទើបតែចូលសាលាតែម្តង។ អ្នកប្រហែលជាមិនដឹងផងនៅពេលដែល កូនមកពីសាលាវិញ ប្រាប់ថាគ្មានកិច្ចការសាលាធ្វើទេ តែតាមពិតគឺមាន គ្រាន់តែគេមិនចង់ធ្វើដោយប្រើឡេះខ្ជិល។ ដូច្នេះអ្វីដែលអាចធ្វើបាន គួរតែអ្នកប្រាប់គេឲ្យហើយថា ត្រូវយកកិច្ចការសាលាដែលធ្វើហើយបង្ហាញប្រាប់នៅពេលល្ងាច។ បើសិនជាវាជារឿងទាក់ទងនឹងការមើលទូរទស្សន៍ អ្នកត្រូវតែឲ្យគេសុំការអនុញ្ញាតសិនមុននឹងមើល ហើយត្រូវដាក់ពេលវេលាកំណត់សម្រាប់ពួកគេផង។
សុំជំនួយ៖កូនអ្នកអាចនិយាយកុហកដោយសារតែគេមានសម្ពាធខ្លាំងពេកពីសាលា ឬត្រូវការដំណោះស្រាយ។ តាមពិតទៅ គេអាចនឹងខ្លាចធ្វើឲ្យអ្នកមិនសប្បាយចិត្តទើបដាច់ចិត្តនិយាយកុហកទៅ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះបើសិនជាអ្នកសង្ស័យអំពីរឿងនេះ ចូរធ្វើអារម្មណ៍ធម្មតា និងលើកទឹកចិត្តគេឲ្យនិយាយនូវអ្វីដែលជាការថប់អារម្មណ៍ទាំងអស់នោះ ហើយអ្នកក៏ប្រហែលជាត្រូវកាត់បន្ថយការរំពឹកទុកខ្ពស់របស់គេដែរ ជាពិសេសភាពជោគជ័យដែលគេនឹងទទួលបាន ដើម្បីជាផ្នែកមួយបង្កើននូវការមានទំនុកចិត្តរបស់គេកាន់តែខ្លាំងមួយកម្រិតទៀត៕