ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីធ្វើឲ្យកូនក្នុងផ្ទៃសប្បាយចិត្តបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចច្រៀងបាន ព្រោះច្រៀងចេញមកដោយស្រែកខ្លាំងៗ អាចធ្វើឲ្យអ្នកបន្ថយសម្ពាធអារម្មណ៍របស់អ្នកបាន។ ដូចនេះ កូនក្នុងផ្ទៃក៏មិនមានអារម្មណ៍តានតឹងដែរ ដោយគេអាចសប្បាយចិត្តតាមអ្នកបាន។
- អ្នកអាចដើរហាត់ប្រាណបាន ព្រោះពេលដែលអ្នកធ្វើចលនា ហើយចេញក្រៅស្រូបយកខ្យល់អាកាសបរិសុទ្ធ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ហើយកូនក្នុងផ្ទៃក៏មានអារម្មណ៍ស្រស់ស្រាយតាមអ្នកផងដែរ។
- អ្នកអាចរករឿងដែលអ្នកចូលចិត្ត ហើយធ្វើវា ព្រោះពេលដែលអ្នកធ្វើរឿងដែលអ្នកពេញចិត្ត នោះអារម្មណ៍អ្នកនឹងអាចធូលស្រាលជាងមុន។ ដូចនេះ កូនក្នុងផ្ទៃនឹងមិនរងសម្ពាធឡើយ។
- ប្រសិនជាអាច អ្នកមិនគួរឈប់ពីការងារពេលដែលអ្នកមានផ្ទៃពោះឡើយ ព្រោះពេលដែលអ្នកទៅកន្លែងការងារ នឹងឃើញមនុស្សច្រើន ហើយមានអ្នកទាំងនោះនិយាយលេងជាមួយអ្នក។ ដូចនេះ អ្នកនឹងមិនសូវគិតច្រើនឡើយ ហើយកូនក៏អាចសប្បាយតាមនោះដែរ។
- អ្នកអាចច្រៀង ឬអានសៀវភៅរឿងនិទានឲ្យកូនក្នុងផ្ទៃស្តាប់បាន ព្រោះការធ្វើបែបនេះ អារម្មណ៍របស់អ្នកនឹងល្អខ្លាំង។ ដូចនេះ កូនក្នុងផ្ទៃនឹងពេញចិត្តខ្លាំងណាស់ ហើយលូតលាស់បានល្អទៀតផង។
- អ្នកអាចស្តាប់ចម្រៀងមុនពេលចូលគេងបាន ព្រោះតន្ត្រីអាចធ្វើឲ្យអ្នកគេងលក់ស្រួលបាន។ ដូចនេះ អ្នកនឹងអាចគេងលក់ដល់ភ្លឺ ដោយធ្វើឲ្យកូនក្នុងផ្ទៃអាចគេងដូចជាអ្នកផងដែរ។
- អ្នកគួរតែញ៉ាំឲ្យបានទៀងពេល ហើយរបបអាហារគួរតែមានគ្រប់មុខ ព្រោះការពិសារបាយបាន នឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយខ្លាំង។ ដូចនេះ កូនក្នុងផ្ទៃក៏លូតលាស់បានល្អដែរ។
- អ្នកគួរតែទំពារឲ្យបានម៉ត់ទៀបលេបចូល ទើបក្រពះអ្នករំលាយបានល្អ ហើយកូនក្នុងផ្ទៃក៏អាចស្រួបយកសារធាតុទាំងនោះបានគ្រប់គ្រាន់ផងដែរ។
- អាហារសារធាតុសរសៃក៏អ្នកគួរតែពិសារដែរ ព្រោះអាចធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ ដោយមិនងាយប្រឈមមុខនឹងអាការៈទល់លាមកផងដែរ។
- កាហ្វេ និងតែក្រហម អ្នកគួរតែកាត់បន្ថយពិសារ ព្រោះក្នុងនោះមានផ្ទុកសារធាតុកាហ្វេអ៊ីន ដោយធ្វើឲ្យកូនក្នុងផ្ទៃមានអារម្មណ៍មិនល្អទេ ហើយអ្នកក៏មានអារម្មណ៍មិនល្អផងដែរ។
- អ្នកគួរតែញ៉ាំទឹកច្រើនជាងភេសជ្ជៈផ្អែមៗមួយចំនួន ព្រោះទឹកអាចជួយផ្គត់ផ្គង់ដល់កូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ។
- អ្នកគួរតែចៀសពីអ្នកជក់បារី ហើយពាក់ម៉ាសពេលដែលចេញក្រៅ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃជួបនឹងគ្រោះថ្នាក់ខ្ពស់ពីសារធាតុពុលទាំងនោះ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីធ្វើឲ្យកូនក្នុងផ្ទៃសប្បាយចិត្តបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)