ឆ្នាំជូត ខាល និងកុរនឹងអាចមានលាភសំណាងនៅរយៈពេល៥ឆ្នាំខាងមុខ។ តើមានលាភអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំជូត
នៅរយៈពេល៥ឆ្នាំខាងមុខ អ្នកនឹងមានទេវតាទ្រព្យតាមមើលថែទាំ ដែលអាចនាំសំណាងល្អមកឲ្យអ្នក។ ម្យ៉ាងទៀតឃ្លាំងទ្រព្យអ្នកនឹងចាប់ផ្តើមរីកធំ មិនថាមុខរបរ ឬការងារទេសុទ្ធតែអាចទទួលបានការរីកចម្រើន និងទទួលបានលទ្ធផលល្អ។ ជាហេតុដែលអាចធ្វើឲ្យអ្នកសម្រេចបំណងប្រាថ្នាបាន។ ជាពិសេសអ្នកនឹងអាចទទួលបានលុយដែលនឹកស្មានមិនដល់។
ឆ្នាំខាល
នៅឆ្នាំនេះអ្នកពុំសូវទទួលបានលាភសំណាងល្អឡើយ ដោយធ្វើអ្វីពុំសូវបានសម្រេច។ ប៉ុន្តែចាប់ពីឆ្នាំក្រោយរហូតដល់៤ឆ្នាំខាងមុខ អ្នកនឹងមានទេវតាទ្រព្យនៅជិតខ្លួន ដែលអាចធ្វើឲ្យអ្នកជោគជ័យ និងមានឱកាសចំណេញច្រើន។ មិនថាអ្នកធ្វើការ ឬប្រកបមុខរបរផ្ទាល់ខ្លួន ឲ្យតែអ្នកខិតខំបន្តិច នោះអ្នកនឹងអាចទទួលបានផលល្អ។ ម្យ៉ាងទៀតនឹងមានរឿងល្អកើតឡើងដែលអ្នកនឹកស្មានមិនដល់។
ឆ្នាំកុរ
អ្នកដែលកើតនៅឆ្នាំនេះមានតែលុយចេញគ្មានលុយចូលក្នុងឆ្នាំនេះឡើយ។ ប៉ុន្តែនៅរយៈពេល៥ឆ្នាំខាងមុខ អ្នកនឹងមានរឿងល្អៗកើតឡើងផ្ទួនៗ។ មិនថាលាភក្រៅ ឬលាភក្នុងនោះទេសុទ្ធតែល្អទាំងអស់។ អ្នកនឹងមានឱកាសឡើងឋានៈ និងប្រាក់ខែ។ មិនថាបណ្តាក់ទុន ឬក៏ធ្វើអ្វីទេសុទ្ធតែអាចទទួលបានជោគជ័យ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)