ប្រសិនជាអ្នកចង់ដឹងថាតើក្នុងរយៈពេល១០ថ្ងៃខាងមុខអាចមានលាភបែបណា អ្នកអាចប្រើឈើចាក់ធ្មេញដើម្បីទស្សន៍ទាយបាន។ តើគួរតែធ្វើរបៀបណាទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដំបូងអ្នកអាចគិតពីលាភសំណាងរបស់អ្នកក្នុងរយៈពេល១០ថ្ងៃខាងមុខតើយ៉ាងណា រួចចាប់យកឈើចាក់ធ្មេញមួយក្តាប់លើដៃ។ បន្ទាប់មកអ្នកអាចរាប់ឈើចាក់ធ្មេញនោះចំនួន៨ដើមម្តង ដោយសល់ប៉ុន្មាន វាជាលទ្ធផល។
- ប្រសិនជាអ្នករាប់សល់ចំនួនមួយដើម នោះមានន័យថាលាភសំណាងរបស់អ្នកមិនសូវល្អទេ។ អ្នកគួរតែប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន និងគ្រោះមួយចំនួន។
- ប្រសិនជាអ្នករាប់ទៅឃើញនៅសល់ពីរ នោះមានន័យថាអ្នកធ្វើការពុំសូវបានសម្រេចឡើយ។
- ប្រសិនជាអ្នករាប់នៅសល់ចំនួន៣ នោះមានន័យថានៅរយៈពេល១០ថ្ងៃខាងមុខ ការងារអ្នកអាចទទួលបានសម្រេច។
- ប្រសិនជាអ្នករាប់សល់ចំនួន៤ ជីវភាពអ្នកប្រហែលជាមានការប្រែប្រួល ដោយចិត្តអ្នកពុំសូវស្ងប់ឡើយ។ ដូចនេះអ្នកគួរតែសម្រេចចិត្តអ្វីឲ្យបានច្បាស់។ ក្នុងរយៈពេល១០ថ្ងៃនេះ អ្នកមិនអាចធ្វើការសម្រេចចិត្តធំបានឡើយ។
- ប្រសិនជាអ្នករាប់នៅសល់៥ អ្នកគួរតែធ្វើការសម្រេចចិត្តឲ្យបានច្បាស់ ដោយមិនត្រូវប្រញាប់ឡើយ។
- បើអ្នករាប់នៅសល់៦ អ្នកមិនត្រូវធ្វើការអភិវឌ្ឍន៍អ្វីឡើយ ព្រោះវាអាចមិនបានសម្រេច។
- បើអ្នករាប់នៅសល់៧ អ្នកអាចធ្វើផែនការធំមួយ ប៉ុន្តែត្រូវតែប្រយ័ត្ន។
- ប្រសិនជាអ្នករាប់នៅសល់៨ នោះមានន័យថាក្នុងរយៈពេល១០ថ្ងៃខាងមុខ អ្នកធ្វើអ្វីក៏អាចទទួលបានជោគជ័យដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)