ការបន្ថយការញ៉ាំអាហារជាប្រភេទកាបូអ៊ីដ្រាត និងជ្រើសរើសអាហារដែលផ្តល់សុខភាពល្អជាងនេះគឺជារឿងសំខាន់ណាស់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ថ្វីបើជាតិកាបូអ៊ីដ្រាតមានឥទ្ធិពលធំបំផុតលើជាតិស្ករក្នុងឈាមក៏ដោយ ក៏អ្នកដែលមានជំងឺទឹកនោមផ្អែមអាចបន្ថយចំនួនជាតិស្ករក្នុងឈាម និងការឡើងខ្ពស់របស់អាំងស៊ុយលីនក្នុងឈាមបានដែរ តាមរយៈការញ៉ាំបាយសតិចតួច។
ការជំនួសបាយសរជាមួយនឹងបាយអង្ករសម្រូបវិញប្រហែលជាមានប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែមច្រើនយ៉ាង។
ក្នុងការសិក្សាមួយ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលបានញ៉ាំបាយអង្ករសម្រូបពីរដងក្នុងមួយថ្ងៃ ធ្លាប់មានការថយចុះជាតិស្ករក្នុងឈាម និង Hemoglobin A1c (ចំណុចសម្គាល់មួយនៃការគ្រប់គ្រងជាតិស្ករក្នុងឈាម) ក្រោយញ៉ាំអាហាររួច នៅពេលប្រៀបធៀបជាមួយអ្នកដែលបានញ៉ាំបាយសធម្មតា។
បាយអង្ករសម្រូបមានកម្រិតជាតិស្ករទាបជាងបាយសធម្មតា មានន័យថា វានឹងត្រូវបានរំលាយយ៉ាងយឺត និងមិនសូវមានឥទ្ធិពលទៅលើជាតិស្ករក្នុងឈាមឡើយ។ ការជ្រើសរើសអាហារមានកម្រិតជាតិស្ករក្នុងឈាមទាបអាចជួយដល់អ្នកដែលមានជំងឺទឹកនោមផ្អែមអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានកាន់តែល្អ។
ការសិក្សាជាច្រើនបានណែនាំថា អាហារដែលមានកម្រិតជាតិស្ករខ្ពស់នឹងបង្កើនជាតិស្ករក្នុងឈាម អាំងស៊ុយលីន និងអ័រម៉ូនជម្រុញដល់ការឃ្លានអាហារកាន់តែខ្លាំង នោះគឺ Ghrelin។ ការបន្ថយចំនួនអ័រម៉ូន Ghrelin ប្រហែលជាជួយដល់អ្នកជំងឺទឹកនោមផ្អែមគ្រប់គ្រងការឃ្លានរបស់គាត់បាន ហើយអាចបន្ថយការញ៉ាំច្រើនជ្រុល និងជួយឲ្យជាតិស្ករក្នុងឈាមនៅហ្នឹងល្អ។
ជាមួយគ្នានេះដែរ ការជំនួសបាយសធម្មតាជាមួយនឹងបាយអង្ករសម្រូបអាចជួយបន្ថយឱកាសនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ តាំងពីប្រើប្រាស់លើកដំបូងមកម្លេះ។ ក្នុងការសិក្សាមួយដែលមានមនុស្សច្រើនជាង ១៩៧០០០នាក់ ដែលតម្រូវឲ្យផ្លាស់ប្តូរការញ៉ាំបាយស មកញ៉ាំបាយអង្គរសម្រូបត្រឹមតែ ៥០ក្រាម ក្នុងមួយសប្តាហ៍នោះ ឃើញថា មានជាប់ទាក់ទងនឹងការថយចុះនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ បាន ១៦ភាគរយដែរ៕