តាមការស្រាវជ្រាវថ្មីបានបង្ហាញថា វីរុសស្វីតដៃជើង ឬហៅថា Polio Virus ប្រហែលជាមិនមែនជាមិត្តភក្តិដែលយើងរំពឹងទុកថាអាចជួយប្រឆាំងនឹងជំងឺមហារីកខួរក្បាលនោះទេ។ តែការស្រាវជ្រាវថ្មីបានប្រើប្រាស់យន្តការណ៍មួយ ជាប្រភេទវីរុសស្វិតដៃជើងក្នុងទម្រងគ្មានគ្រោះថ្នាក់ ដើម្បីបង្កើនឱកាសកើតជំងឺដុំសាច់ខួរក្បាលប្រភេទ Glioblastomas កុំឲ្យកើតឡើងម្តងទៀតបាន។
ក្នុងការសិក្សាដែលធ្វើឡើងដោយ Duk University ក្នុងតំបន់ Durham, N.C., មានអ្នកជំងឺប្រមាណ ២០ភាគរយដែលទទួលបានការព្យាបាលថ្មី គឺនៅតែមានជីវិតរស់រយៈពេល ៣ឆ្នាំក្រោយ នៅពេលប្រៀបធៀបជាមយយអ្នកដែលទទួលបានការព្យាបាលបែបស្តង់ដារធម្មតា គឺមានតែ៤ភាគរយប៉ុណ្ណោះ។
វិធីថ្មីមួយនេះគឺប្រើប្រាស់ការផ្លាស់ប្តូរមួយដែលជាប្រភេទវីរុសស្វឹតដៃជើងក្នុងទម្រងគ្មានគ្រោះថ្នាក់ដើម្បីតម្រងទិស និងបំផ្លាញកោសិកាមហារីកខួរក្បាលប្រភេទ Glioblastoma ខណៈពេលដែលវាជម្រុញដល់ការឆ្លើយតបប្រព័ន្ធភាពស៊ាំដ៏ធំមួយផងដែរ។
ការសិក្សាថំបូងនេះមានការចូលរួមដោយអ្នកជំងឺចំនួន ៦១នាក់ ដែលទទួលបាននូវការបញ្ចូមវីរុសស្វិតដៃជើងដែលគេបានកែប្រែហ្សែនរបស់វាក្នុងមជ្ឈមណ្ឌល Duke Cancer Institute ។ ជាលទ្ធផលគេបានរកឃើញថា អត្រានៃការមានជីវិតរយៈពេល ២ឆ្នាំបញ្ជាក់ថា ក្រុមអ្នកចាក់វីរុសស្វិតដៃជើងមានជីវិតរស់បាន ២១ភាគរយ និងក្រុមដែលមិនបានប្រើប្រាស់មាន ៤ភាគរយប៉ុណ្ណោះ។
ការស្រាវជ្រាវមួយនេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន New England Journal of Medicine កាលពីថ្ងៃទី ២៦ ខែមិថុនានេះ ហើយក៏បានបង្ហាញនៅឯ International Conference on Brain Tumor Research and Therapy ក្នុងប្រទេសណ័រវេ ក្នុងអៃតែមួយផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវនេះ គ្រាន់តែជាដំណាក់កាលទី១ប៉ុណ្ណោះ ហើយដំណាក់កាលទី២ អាចនឹងរកឃើញអ្វីដែលកាន់តែច្បាស់បន្ថែមទៀតនៅថ្ងៃក្រោយ៕