ប្រសិនជាអ្នកចង់រក្សាទំនាក់ទំនងអ្នកបានល្អជាមួយគូស្នេហ៍ ទម្លាប់ទាំងឡាយខាងក្រោមនេះ អ្នកគួរតែកែចោល។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកតែងតែចង់ឈ្នះគ្រប់យ៉ាង មិនថាក្នុងស្ថានភាព ឬកាលៈទេសៈណា នោះស្នេហាអ្នកនឹងងាយបញ្ចប់យ៉ាងងាយ ព្រោះអ្នកមិនមានចិត្តអធ្យាស្រ័យ ដោយមានតែចិត្តចង់ឈ្នះជានិច្ច។
2. នៅពេលដែលអ្នកមិនមានភាពជឿជាក់លើគ្នា គ្មានអ្វីអាចមកសង្គ្រោះស្នេហាអ្នកបានឡើយ ព្រោះអ្នកតែងសង្ស័យគ្នាគ្រប់បែបយ៉ាង។ ជីវភាពដែលរស់នៅដូចជាចោរ នឹងមិនអាចធ្វើឲ្យអ្នកទាំងពីរសប្បាយរីករាយឡើយ។
3. នៅពេលដែលអ្នកមានបញ្ហាអ្វីនឹងគ្នា អ្នកមិនដោះស្រាយ ហើយបែរជាគេចវេស ដោយមិនចេះពិភាក្សានឹងគ្នារកហេតុផល នោះស្នេហាអ្នកនឹងអាចបញ្ចប់ក្នុងរយៈពេលខ្លី ព្រោះបញ្ហាអាចកាន់តែធំឡើងៗជាមិនខាន។
4. នៅពេលដែលអ្នកមិនចេះស្តាប់ហេតុផល ដោយប្រកាន់តែគំនិតខ្លួនទោះខុស ក៏នៅតែរក្សាគំនិតមួយនេះ នោះអ្នកនឹងមិនអាចរក្សាគូស្នេហ៍អ្នកឲ្យនៅជាប់ជិតខ្លួនអ្នកឡើយ ព្រោះអ្នកជាមនុស្សដែលមានចរិតរឹង។
5. បើអ្នកជានារីដែលចាយលុយមិនចេះគិត ដោយបំផ្លាញជានិច្ច នោះគ្មាននរណាអាចរស់នៅជាមួយអ្នកបានឡើយ។
6. ប្រសិនជាអ្នកតែងតែខ្លាចបែកគ្នា នោះអ្នកនឹងកាន់តែឆាប់បែក។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ទើបស្នេហាអ្នកមិនងាយកើតមានបញ្ហា។
7. អ្នកមិនគួរតែងតែរំពឹងទៅលើគូស្នេហ៍អ្នកខ្លាំងពេកនោះទេ ព្រោះអាចធ្វើឲ្យគេធុញនឹងអ្នកខ្លាំងណាស់។ ជាហេតុដែលអាចធ្វើឲ្យស្នេហាអ្នកងាយជួបនឹងបញ្ហាជាខ្លាំង។
8. នៅពេលដែលអ្នកតែងតែរំពឹងចង់ទទួលបានភាពសប្បាយរីករាយ អ្នកនឹងកាន់តែជួបនឹងបញ្ហា។ ដូចនេះ អ្នកគួរតែរក្សាចិត្តធម្មតា ទើបអាចបង្កើនបរិយាកាសសប្បាយរីករាយបានយ៉ាងងាយ។
9. នៅពេលដែលអ្នកមិនឈ្លោះគ្នាក្នុងរយៈពេលយូរ ក៏ស្នេហាអាចជួបនឹងបញ្ហាដែរ។ ដូចនេះ មានពេលខ្លះ អ្នកអាចទាស់សម្តីគ្នាលេងបាន ដើម្បីបង្កើតបរិយាកាសដែលមិនធ្លាប់មានពីមុន។
10. អ្នកមិនគួរគិតអ្វីស្មុគស្មាញពេក ហើយងាយស្រួលពេកនោះទេ ព្រោះវាក៏អាចនាំឧបសគ្គដល់ស្នេហាអ្នកដែរ។ ដូចនេះ បើអ្នកអាចកែទម្លាប់ខាងលើនេះចោល នោះអ្នកនឹងងាយទទួលបានស្នេហាពិតណាស់៕