ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលកើតក្នុងឆ្នាំទាំង៣ដែលអាចមានវាសនាក្លាយជាអ្នកមាននៅថ្ងៃណាមួយបាន។ តើមាននារីដែលកើតនៅឆ្នាំអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំមមី
នារីដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានសមត្ថភាពខ្លាំងក្នុងការងារ ឬមុខរបរ ដោយមិនងាយបោះបង់ចោលឡើយ។ ម្យ៉ាងទៀតគេជាមនុស្សដែលមានសមត្ថភាពមិនចាញ់បុរសទេ ទើបគេអាចមានទ្រព្យច្រើន។ ជាពិសេស គេជាមនុស្សដែលមានចិត្តល្អ ហើយស្រឡាញ់យុត្តិធ៌ម ជាហេតុដែលអាចទាក់ទាញបុរសជាច្រើន ហើយអាចមានឱកាសការចូលគ្រួសារអ្នកមានបាន។
ឆ្នាំវក
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានសុទិដ្ឋិនិយម ហើយមានចិត្តល្អ ជាហេតុដែលងាយទាក់ទាញបុរសអ្នកមាន។ ម្យ៉ាងទៀតគេក៏ជាមនុស្សខ្លាំងពូកែ ហើយរឹងមាំ ជាហេតុដែលអាចធ្វើឲ្យជោគជ័យក្នុងការងារ។ ទោះបីជាគេរៀបការជាមួយអ្នកក្រ ក៏គេអាចក្លាយជាអ្នកមានដែរ ព្រោះគេនឹងស្វាមី នឹងខិតខំប្រឹងប្រែងទាំងអស់គ្នា។ ដូចនេះគេនឹងអាចក្លាយជាអ្នកមាននៅថ្ងៃណាមួយ។
ឆ្នាំច
នារីដែលកើតក្នុងឆ្នាំនេះជាមនុស្សដែលមានខួរក្បាលឆ្លាតវៃ។ ម្យ៉ាងទៀតគេជាមនុស្សដែលមិនពឹងលើអ្នកដទៃក៏អាចសម្រេចជោគជ័យផងដែរ។ ជាងនេះទៅទៀត គេជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ហើយមានការគិតល្អិតល្អន់ ជាហេតុដែលអាចធ្វើឲ្យជីវិតជាអ្នកមានឃ្លាតមិនឆ្ងាយពីគេឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)