ស្រកានាគ ជាផ្លែឈើត្រូពិចមួយប្រភេទដែលមានរសជាតិជូរអែមនិងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានផ្លែឈើនេះជាញឹកញាប់ ប៉ុន្តែប្រហែលមិនធ្លាប់ចាប់អារម្មណ៍ទេថាស្រកានាគអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺសាហាវៗបាន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុដែលអ្នកគួររួមបញ្ចូលស្រកានាគក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ល្អសម្រាប់សុខភាពស្បែក
នោះក៏ព្រោះតែស្រកានាគមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយជម្រុញការផលិតកូឡាជែនចាំំបាច់សម្រាប់រក្សាសុខភាពស្បែកល្អប្រសើរស្រស់ស្អាតក្មេងជាងវ័យ។
២. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
បិរមាណខ្ពស់នៃជាតិសសៃ រួមទាំងជាតិទឹកក្នុងផ្លែស្រកានាគជួយទប់ស្កាត់អាការៈទល់លាមកនិងបង្កើនការរំលាយអាហារបានយ៉ាងប្រសើរ។
៣. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ផ្លែស្រកានាគ គឺជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចារ្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។
៤. ល្អសម្រាប់សុខភាពបេះដូង
នោះក៏ព្រោះតែផ្លែស្រកានាគមានផ្ទុកសម្បូរទៅដោយសារធាតុ flavonoid ដែលជួយរក្សាសុខភាពបេះដូងរឹងមាំចៀសផុតបញ្ហាផ្សេងៗ។
៥. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
ផ្លែស្រកានាគ គឺមានផ្ទុកនូវសារធាតុពិសេសមួយហៅថា Betalains ដែលផ្ដល់ពណ៌ឱ្យផ្លែឈើនេះ។ សារធាតុ Betalains ទទួលខុសត្រូវគ្រប់គ្រងលើកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយដោយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ ប៉ុន្តែបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ។
៦. ទប់ស្កាត់ជំងឺមហារីក
ផ្លែស្រកានាគ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជាសារធាតុ phenols សារធាតុ flavonoids និងសមាសធាតុពិសេសៗដែលជាសារធាតុប្រឆាំងជំងឺមហារីកនិងទប់ស្កាត់មិនឲ្យជំងឺសាហាវនេះកើតឡើង។
៧. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល
ផ្លែស្រកានាគ គឺជាប្រភពដ៏ល្អនៃវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពរាងកាយ។ ហើយបរិមាណខ្ពស់នៃវីតាមីន C អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូង។
៨. ពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន C ដែលមាននៅក្នុងផ្លែស្រកានាគ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម គឺមានឥទ្ធិពលក្នុងការពង្រឹងនិងរំញោចប្រព័ន្ធភាពស៊ាំឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ប្រព័ន្ធភាពស៊ាំរឹងមាំនឹងការពាររាងកាយឲ្យជៀសផុតពីជំងឺផ្សេងៗ រួមទាំងរោគឆ្លងផងដែរ៕