ប្រសិនជាអ្នកចង់ជោគជ័យក្នុងជីវិត អ្នកគួរតែលះបង់ចោលសេចក្តីខ្លាចទាំង១០ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែបំបាត់ចោលនូវការខ្លាចបរាជ័យ ព្រោះនៅពេលដែលចិត្តអ្នកខ្លាចពេក នោះអ្នកនឹងមិនងាយជោគជ័យឡើយ។ អ្នកគួរតែចាំថា ការបរាជ័យទាំងឡាយ ជាមេរៀនដែលអាចនាំអ្នកទៅរកភាពជោគជ័យ។
- នៅពេលដែលអ្នកខ្លាចបាត់បង់ នោះអ្នកនឹងងាយបាត់បង់ណាស់។ ដូចនេះ អ្នកគួរតែរក្សាចិត្តធម្មតាដើម្បីប្រឈមមុខ ទើបអ្នកអាចបំពេញការងារបានល្អ ដោយមិនងាយធ្វើឲ្យអ្នកបាត់បង់ការងារឡើយ។
- អ្នកមិនគួរខ្លាចខ្មាស់គេនោះទេ ព្រោះបើអ្នកមានចិត្តខ្លាចខ្លាំង នោះអ្នកនឹងមិនហ៊ានចាប់ផ្តើមបង្កើតមុខរបរឡើយ។ នៅពេលដែលអ្នកខ្លាចខ្មាស់ខ្លាំង អ្នកនឹងរងចាំតែវាសនា និងព្រហ្មលិខិត ដោយមិនហ៊ានសាកល្បងអ្វីថ្មីដើម្បីឲ្យខ្លួនទទួលបានជោគជ័យឡើយ។
- អ្នកមិនគួរខ្លាចភាពអស់សង្ឃឹមឡើយ ព្រោះបើមិនឆ្លងកាត់ភាពអស់សង្ឃឹមទាំងនេះ អ្នកនឹងមិនដឹងថានរណាល្អ ឬអាក្រក់ឡើយ ហើយអ្នកក៏មិនអាចរៀនបានមេរៀនល្អពីជីវិតដែរ។ ដូចនេះ អ្នកគួរតែមានចិត្តក្លាហាន ដើម្បីបំបាត់នូវភាពអស់សង្ឃឹមទាំងឡាយដែលចូលក្នុងជីវិតអ្នក។
- អ្នកមិនគួរខ្លាចនូវអ្វីដែលអ្នកមិនស្គាល់ ឬមិនដឹងនោះទេ ព្រោះបើអ្នកខ្លាច អ្នកនឹងមិនហ៊ានបង្កើតមុខរបរឡើយ។ ដូចនេះ អ្នកគួរតែកុំខ្លាច ហើយរៀនស្វែងយល់ ដោយស្រាវជ្រាវឲ្យបានច្បាស់ នោះអ្នកនឹងអាចជោគជ័យបាន។
- នៅពេលដែលអ្នកខ្លាចថា អ្នកអាចនឹងជាប់ក្នុងឧបសគ្គណាមួយ អ្នកនឹងអាចឲ្យឧបសគ្គទាំងនោះរារាំងអ្នកបាន។ ដូចនេះ អ្នកគួរតែបើកចិត្តឲ្យទូលាយ ដើម្បីប្រឈមមុខរាល់ឧបសគ្គទាំងឡាយ ទើបអ្នកអាចមើលឃើញគោលដៅដែលអ្នកចង់ទៅដល់។
- នៅពេលដែលអ្នកខ្លាចការផ្លាស់ប្តូរ ក៏អ្នកមិនអាចទទួលបានជោគជ័យដែរ ព្រោះអ្នកមិនហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់។ នៅពេលដែលអ្នកគិតតែចង់នៅឲ្យមានលំនឹង នោះជីវិតអ្នកនឹងមិនអាចទៅមុខទេ។ ដូចនេះ អ្នកគួរតែកាត់បន្ថយការខ្លាចទាំងនេះ ដើម្បីអនាគតរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)